បរទេស៖ លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅថ្ងៃអង្គារនេះ បានគំរាមថានឹងចាប់ផ្តើមការបង្កហេតុកម្រិតខ្ពស់ ជាការឆ្លើយតបទៅនឹងការមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសកម្មភាពយោធាផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលខ្លួនបានរិះគន់ថាជា “ភាពច្របូកច្របល់នៃការប្រឈមមុខដាក់គ្នារបស់សហរដ្ឋអាមេរិក និងល្បិចកលរបស់អាមេរិក” ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមានដោយលោកស្រី Kim Yo Jong បង្កប់ន័យថា កូរ៉េខាងជើងទំនងជានឹងបង្កើនសកម្មភាពសាកល្បងអាវុធ និងរក្សាជំហរប្រឈមមុខដាក់គ្នាប្រឆាំងនឹងសហរដ្ឋអាមេរិក ទោះបីជាលោកប្រធានាធិបតី អាមេរិក លោក បាននិយាយថា លោកនឹងបង្ហាញទៅលោក Kim Jong Un ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកស្រី Kim Yo Jong បានចោទសហរដ្ឋអាមេរិកថាបានបង្ហាញយ៉ាងច្បាស់ “ឆន្ទៈអរិភាព និងការប្រឈមមុខដាក់គ្នាបំផុត” របស់ខ្លួនចំពោះកូរ៉េខាងជើងជាមួយនឹងការដាក់ពង្រាយនាវាដឹកយន្តហោះ USS Carl Vinson និងទ្រព្យសម្បត្តិយោធាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងនៅឆ្នាំនេះ។
លោកស្រីបាននិយាយថា “កូរ៉េខាងជើងក៏គ្រោងនឹងពិនិត្យដោយប្រុងប្រយ័ត្ន នូវជម្រើសសម្រាប់ការបង្កើនសកម្មភាពគំរាមកំហែងដល់សន្តិសុខរបស់សត្រូវក្នុងកម្រិតយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងការពិតដែលថា ការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងឧបទ្វីបកូរ៉េបានក្លាយជាទម្លាប់ដ៏អាក្រក់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់កូរ៉េខាងជើង” ៕
ប្រែសម្រួលៈ ណៃ តុលា
