ព័ត៌មានអន្តរជាតិ

ចិន កំណត់ទិសដៅកំណើន សេដ្ឋកិច្ចឆ្នាំ២០២៥ ក្នុងរង្វង់ ៥ភាគរយ

kyodo

ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផល ក្នុងស្រុកសរុប របស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុង ពេលបើកសម័យ ប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សា បាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ។

កាលពីឆ្នាំមុនផលិតផលក្នុងស្រុក សរុប GDP របស់ប្រទេសចិន បានកើនឡើង ៥ ភាគរយពិតប្រាកដពីឆ្នាំ២០២៣ ដោយសារវិធានការជំរុញ ដែលបានអនុវត្តចាប់ពីខែកញ្ញា បានជួយកាត់បន្ថយវិបត្តិ វិស័យអចលនទ្រព្យ ដែលអូសបន្លាយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ប្រទេសចិន នឹងបង្កើនការចំណាយយោធារបស់ខ្លួននៅឆ្នាំ២០២៥ ដល់ ១.៧៨ ពាន់ពាន់លានយន់ (២៥០ ពាន់លានដុល្លារ) ដែលជាការកើន ឡើង ៧.២ ភាគរយពីឆ្នាំមុន នេះបើយោងតាមប្រភព ដែលដឹងពីបញ្ហានេះ។ អត្រាកំណើន គឺដូចគ្នាទៅនឹង ការពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៤៕

To Top