ព័ត៌មានអន្តរជាតិ

ប្រទេសអាល្លឺម៉ង់ មិនមានអាវុធ ក្នុងឃ្លាំងទៀតទេ សម្រាប់ផ្គត់ផ្គង់ ទៅឲ្យអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអាល្លឺម៉ង់ បានឈានដល់ដែន កំណត់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ពីឃ្លាំងអាវុធ របស់ខ្លួន នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការ របស់ក្រសួងការពារជាតិ អាល្លឺម៉ង់។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ Patriot និងអាវុធផ្សេងទៀតពីឃ្លាំងអាវុធអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។

លោក​បាន​បញ្ជាក់​ថា ខណៈ​ដែល​ទីក្រុង​ប៊ែរឡាំង​ បាន​ផ្តល់​ប្រព័ន្ធ​ជា​ច្រើន ​ដល់​អ៊ុយក្រែន​ រួច​ហើយ នោះ​មានប៉ុន្តែវាក៏មានដែន កំណត់របស់វាដែរ ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៊ែរឡាំង ក៏ត្រូវការផងដែរ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិផ្ទាល់ខ្លួន និងធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានទីតាំងល្អនៅក្នុងជម្លោះនេះ។

គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតមួយរបស់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ហើយបានផ្តល់ ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើន ដល់ប្រទេសនេះផងដែរ សរុបប្រមាណជា៤៧ពាន់លានដុល្លារ មកហើយ។

មកទល់ពេលនេះគេមើលឃើញថា ជំនួយយោធាទាំងនោះរួមមានរថក្រោះ Leopard, រ៉ុក្កែតប្រឆាំងរថក្រោះ Panzerfaust 3, កាំជ្រួចប្រឆាំងយន្តហោះ Stinger និងរថពាសដែក ប្រឆាំងយន្តហោះ Gepardជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top