បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា ដល់អ៊ុយក្រែន រួមទាំងការផ្តល់សព្វាវុធ ដែលត្រូវបានដឹក ជញ្ជូនទាំងស្រុង ទៅហើយ។
លោក Tusk បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋាភិបាល មួយកាលពីថ្ងៃអង្គារថា ៖ថ្ងៃនេះការសម្រេចចិត្តមួយ ត្រូវបានប្រកាសដើម្បីផ្អាកជំនួយ របស់អាមេរិកសម្រាប់អ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើការប្រកាសជាផ្លូវការណាមួយ លើបញ្ហានេះទេ។
នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ៖ របាយការណ៍ដែល ចេញមកពីព្រំដែន ពីមជ្ឈមណ្ឌលរបស់យើងនៅ Jasionka បានបញ្ជាក់ពីសេចក្តីប្រកាស របស់ភាគីអាមេរិក។
គួរឲ្យដឹងដែរថាមានទីតាំង នៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ អាកាសយានដ្ឋាន Jasionka ត្រូវបានប្រែក្លាយទៅជា មជ្ឈមណ្ឌលផ្គត់ ផ្គង់និងដឹកជញ្ជូនដ៏សំខាន់សម្រាប់ជំនួយ យោធាលោកខាងលិច ដែលជាប់ព្រំដែនអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើន រួមទាំង Bloomberg កាសែត New York Times និង CNN បន្ទាប់មកបាន រាយការណ៍ថា ប្រធានាធិបតី អាមេរិក Donald Trump ពិតជាបានផ្អាកជំនួយយោធា បន្ទាប់ពីការធ្លាក់ចេញពីកិច្ច ព្រមព្រៀងស្តីអំពីរ៉ែកម្រជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែននៅទី ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រមុន៕
ប្រែសម្រួល៖ស៊ុនលី
