តូក្យូ ៖ ប្រទេសជប៉ុន បានច្រានចោលប្រឆាំង នឹងការទាមទារ របស់បេក្ខជនប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ សម្រាប់តំណែងគោល នយោបាយកំពូល របស់មន្ទីរបញ្ចកោណ ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិដល់ទៅ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា ប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើនឡើង ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន “កំណត់ការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន មិនមែនទៅតាមទិសដៅ របស់ប្រទេសណាមួយឡើយ” ខណៈដែលប្រធាន ខុទ្ទកាល័យ លោក Yoshimasa Hayashi បានសង្កត់ធ្ងន់លើ សារៈសំខាន់នៃខ្លឹមសារ នៃសមត្ថភាពលើចំនួនថវិកា។
ការកត់សម្គាល់នេះបានកើតឡើង បន្ទាប់ពីលោក Elbridge Colby ដែលជាប់ជាអនុរដ្ឋលេខាធិការការពារជាតិ សម្រាប់គោលនយោបាយបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ នៅឯសវនាការបញ្ជាក់របស់ព្រឹទ្ធសភា កាលពីថ្ងៃអង្គារថា “ប្រទេសជប៉ុន គួរតែចំណាយយ៉ាង ហោចណាស់ ៣ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប សម្រាប់វិស័យការពារជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
រដ្ឋាភិបាលជប៉ុន ជាយូរមកហើយបានកំណត់ការ ចំណាយលើវិស័យការពារជាតិ របស់ខ្លួនប្រហែល ១ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ឬប្រហែល ៥ ទ្រីលានយ៉េន (៣៣,៥ ពាន់លានដុល្លារ) ប៉ុន្តែបានបង្កើនថវិកាក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងគោលដៅឈានដល់ ២ ភាគរយនៃទិន្នផលជាតិនៅឆ្នាំ២០២៧ ។
ទន្ទឹមនឹងនោះលោក Colby បានលើកឡើងថា “វាសមហេតុផលតិចតួចសម្រាប់ប្រទេសជប៉ុន ដែលត្រូវបានគំរាមកំហែងដោយផ្ទាល់ដោយចិន និងកូរ៉េខាងជើង ចំណាយត្រឹមតែ ២ភាគរយ ដោយសំដៅលើការអំពាវនាវរបស់លោក ត្រាំ ឱ្យតៃវ៉ាន់ និងសមាជិកណាតូបែងចែក ១០ភាគរយ និង ៥ភាគរយ នៃ GDP រៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
