ចាប់ពីថ្ងៃទី ៤ ខែមីនា តទៅ ភាគីអាមេរិក បានប្រកាសដំឡើងពន្ធគយ ១០ ភាគរយម្តងទៀត ចំពោះផលិតផលចិន ដែលនាំចេញ ទៅសហរដ្ឋអាមេរិក ក្រោមលេសបញ្ហា ថ្នាំហ្វេនតានីល ។ សំដៅចំពោះទង្វើអនុត្តរភាព របស់អាមេរិក ដែលល្មើសនឹងក្បួនច្បាប់ ពាណិជ្ជកម្មអន្តរជាតិ និងបំផ្លាញដល់ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិកបែបនេះ ភាគីចិនប្រឆាំងយ៉ាងដាច់ខាង ហើយមិនអត់ឱនជាដាច់ខាត ។ ត្រឹមតែមួយថ្ងៃ ពីការដាក់ពាក្យប្តឹងភាគីអាមេរិក អំពីវិធានការដំឡើងពន្ធថ្មីបំផុត ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដល់ការដំឡើងពន្ធគយ លើផលិតផលនាំចូលមួយចំនួន ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក រហូតដល់ការដាក់បញ្ចូល សហគ្រាសអាមេរិក ពាក់ព័ន្ធទៅក្នុងបញ្ជីអង្គភាព ដែលមិនអាចជឿទុកចិត្ត បាននិងបញ្ជីឈ្មោះ ស្តីពីការរឹតបន្តឹង លើការនាំចេញ វិធានការតបតវិញ របស់ចិនត្រូវបានដាក់ចេញ ជាបន្តបន្ទាប់ ដែលជាទង្វើដ៏ត្រឹមត្រូវ និងចាំបាច់សម្រាប់គាំពារសិទ្ធិ និងផលប្រយោជន៍ របស់ខ្លួនទាំងស្រុង ។

មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គឺជាប្រទេសផលិត និងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីល ច្រើនជាងគេនៅលើពិភពលោក ។ បើនិយាយពីឫសគល់ ការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលយ៉ាងអនាធិបតេយ្យគឺជា”វិបត្តិក្នុងស្រុក”អាមេរិក ។ លោក Dan Steinbock ស្ថាបនិកនៃស្ថាប័នប្រឹក្សា យោបល់សកល Difference Group បានចុះផ្សាយ អត្ថបទនាពេលថ្មីៗកន្លងទៅនេះថា រដ្ឋាភិបាលអាមេរិកចូលចិត្តស្វែងរក “អ្នកទទួលកំហុសជំនួសគេ” នៅបរទេសលើបញ្ហា ថ្នាំហ្វេនតានីល ប៉ុន្តែពួកគេមិនបានសម្គាល់ឃើញថា វិបត្តិគ្រឿងញៀន ត្រូវបានជំរុញដោយតម្រូវការ ក្នុងស្រុកព្រមទាំងបង្កើតផល ចំណេញយ៉ាងច្រើន ។
នៅថ្ងៃទី ៤ ខែមីនា រដ្ឋាភិបាលចិន បានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «ការគ្រប់គ្រងសារធាតុ ប្រភេទហ្វេនតានីលរបស់ចិន» ដើម្បីអធិប្បាយប្រកប ដោយកិត្យានុភាព អំពីការងារជាច្រើន និងបទពិសោធខាងការច្នៃប្រឌិតថ្មី របស់ចិនក្នុងការគ្រប់គ្រងសារ ធាតុប្រភេទហ្វេនតានីល និងបង្ក្រាបបទល្មើសខាងសារធាតុ ប្រភេទហ្វេនតានីលជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ការគាំទ្រ ដល់សហរដ្ឋអាមេរិក ក្នុងការឆ្លើយតបនឹងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌ ។ យ៉ាងណាមិញ ភាគីអាមេរិក មិនត្រឹមតែមិនដឹងគុណ ប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាលាបព័ណ៌ និងទម្លាក់កំហុសមកលើប្រទេសចិន ថែមទៀតព្រមទាំងគាបសង្កត់ និងបោកប្រាស់ភាគីចិន តាមរយៈការដំឡើងពន្ធគយ ដែលជាទង្វើយកទោសទៅសងគុណ ។
ក្នុងនាមជាវិធានការតបតវិញមួយ លើកនេះ ប្រទេសចិន បានប្រកាសដំឡើងពន្ធគយ ១០ ភាគរយនិង ១៥ ភាគរយ លើកសិផលមួយចំនួន ដែលមានប្រភពដើមនៅ សហរដ្ឋអាមេរិក ។ ប្រទេសចិន គឺជាទីផ្សារបរទេសដ៏ធំបំផុត នៃសណ្តែកសៀង របស់សហរដ្ឋអាមេរិក ការអនុវត្តវិធានការ តបតវិញរបស់ចិនលើកនេះ មុខជានឹងបង្ក ជាផលប៉ះពាល់ដល់ការនាំ ចេញកសិផលអាមេរិក ទៅប្រទេសចិន ជាក់ជាមិនខាន ។
ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា ការដំឡើងពន្ធគយមិនមែនជាថ្នាំស័ក្តសិទិ្ធទេ ។ ធាតុពិត នៃសង្គ្រាមពន្ធគយគឺជា” ល្បែងបំផ្លាញផល ប្រយោជន៍របស់ខ្លួនឯង” ការវាយតម្លៃរបស់កាសែត«The New York Times» នេះត្រូវបានបញ្ជាក់ម្តង ហើយម្តងទៀត ក្នុងសង្គមអាមេរិក ។ បើសិនភាគី អាមេរិកពិត ជាចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះក៏ត្រូវធ្វើការពិគ្រោះពិភាក្សា ជាមួយភាគីចិន ដើម្បីដោះស្រាយកង្វល់រៀងៗខ្លួន ដោយផ្អែកលើមូលដ្ឋានសមភាព ។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតប ដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយូទ្ធ ចិននឹងកំដរដល់ទីបញ្ចប់ ៕
