បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron គួរតែសុំទោសចំពោះការអះអាង បំភាន់អំពីប្រភពដើមនៃជម្លោះអ៊ុយក្រែន។
ក្នុងនោះដែរជាពិសេសលោកស្រី Zakharova ក៏បានរិះគន់លោក Macron ចំពោះការចោទប្រកាន់ថារុស្ស៊ីត្រូវស្តីបន្ទោស ចំពោះការបរាជ័យនៃកិច្ចព្រមព្រៀង Minskឆ្នាំ២០១៤នោះផងដែរ ។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង Minsk ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបច្ចុប្បន្នមានបារាំង និងអាល្លឺម៉ង់ជាអ្នកធានា។
យ៉ាងណាក្តីទីបំផុត ពួកគេមិនត្រូវបានគេអនុវត្តឡើយ ហើយក្រោយមកក្រុងមូស្គូបានចោទក្រុងកៀវ និងលោកខាងលិចថា បានប្រើវាដើម្បីពង្រឹងយោធាអ៊ុយក្រែន ជាជាងការធានាសន្តិភាព។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ លោក Macron បានស្តីបន្ទោសប្រទេសរុស្ស៊ី ពីការរំលោភលើកិច្ចព្រមព្រៀងនេះ ហើយបានលើកឡើងពួកគេថា ជាភស្តុតាងដែលថាលោកខាងលិច មិនអាចទទួលយករុស្ស៊ីតាមពាក្យរបស់ខ្លួនទៀតទេ នៅពេលនិយាយអំពីការដោះស្រាយជម្លោះ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
