ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ឆ្លើយតបទៅនឹងការអំពាវនាវឲ្យ មានការប្រកួតប្រជែងអាវុធ ពីសំណាក់នាយករដ្ឋមន្ត្រីប៉ូឡូញ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងមិនចូលរួមក្នុងការប្រកួតប្រជែង សព្វាវុធជាមួយសហភាពអឺរ៉ុបទេ។

អ្នកនាំពាក្យរូបនេះគាត់បាននិយាយឆ្លើយតប បែបនេះបន្ទាប់ពីនាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk បានចេញមកធ្វើការអំពាវនាវឱ្យប្លុកនេះ បង្កើនការចំណាយយោធារបស់ខ្លួន និងធ្វើការប្រកួតប្រជែងសព្វាវុធជាមួយនឹងទីក្រុងមូស្គូ។

លោកTusk កាលពីថ្ងៃពុធបានចោទប្រកាន់ ទីក្រុងមូស្គូពីការចាប់ផ្តើមការប្រណាំងអាវុធថ្មីៗ ហើយបានទទូចថាអឺរ៉ុបខាងលិច ត្រូវតែឆ្លើយតបចំពោះបញ្ហានេះ។

មិនត្រឹមតែប៉ុណ្ណោះលោក ក៏បាននិយាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថាសង្រ្គាម ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងការប្រណាំងសព្វាវុធថ្មីដែលចាប់ផ្តើមដោយ ប្រធានាធិបតីរុស្ស៊ី  Putin បានចាកចេញពីអឺរ៉ុបដោយគ្មានជម្រើសនោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បាននិយាយថា វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលបានឮការថ្លែងបែបនេះ។ ពួកគេនឹងមិនអាចឈ្នះយើងទេ ព្រោះពួកយើងនឹងមិនលេងជាមួយពួកគេទេហើយ យើង​នៅ​ជាប់​រវល់តែទៅលើបញ្ហា​ធានា​ ផលប្រយោជន៍​របស់​ខ្លួន​យើងប៉ុណ្ណោះនៅពេលនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top