បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងបង្កើនការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និងការការពារជាតិរបស់ពួកគេ ខណៈដែលមេដឹកនាំអឺរ៉ុបចាត់វិធានការ ដើម្បីរៀបចំឡើងវិញតាមរបៀបដែលពួកគេ មិនមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះក៏មានការចូលរួម ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងសម្រាប់សមាជិកសហភាពអឺរ៉ុបទាំង ២៧ ចាប់តាំងពីការប្រឈមមុខគ្នានៅសេតវិមាន កាលពីសប្តាហ៍មុនរវាងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និង Zelenskyy ហើយបន្ទាប់ពីការសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្អាកការផ្តល់ជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា “អឺរ៉ុបប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្បាស់លាស់ និងបច្ចុប្បន្នដើម្បីការពារខ្លួន ព្រោះយើងត្រូវដាក់ប្រទេសអ៊ុយក្រែនក្នុងតួនាទីការពារខ្លួន និងជំរុញឱ្យមានសន្តិភាពយូរអង្វែង និងយុត្តិធម៌” ។ ផែនការនេះមានគោលបំណងជំរុញ យ៉ាងខ្លាំងនូវឃ្លាំងអាវុធការពាររបស់អឺរ៉ុបប្រឆាំងនឹង អ្វីដែលមនុស្សជាច្រើនមើលឃើញថា ជាការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងកើនឡើង ហើយប្រហែលជាការផ្តាច់ខ្លួន របស់សហរដ្ឋអាមេរិកចេញពីតំបន់។
លោក Zelenskyy បាននិយាយថា “យើងពិតជាអរគុណខ្លាំងណាស់ ដែលយើងមិននៅម្នាក់ឯង ហើយទាំងនេះមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ” ។ “យើងមានអារម្មណ៍បែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា
