ព័ត៌មានអន្តរជាតិ

លោក Trump ព្រមានក្នុងការដាក់ទណ្ឌកម្មថ្មី ប្រឆាំងទៅនឹងប្រទេសរុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មថ្មី និងទ្រង់ទ្រាយធំជាងមុនរហូតដល់បទឈប់បាញ់ អ៊ុយក្រែនត្រូវបានចុះហត្ថលេខា។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រថា ការរឹតបន្តឹងនេះនឹងកំណត់គោលដៅ លើវិស័យធនាគាររុស្ស៊ី និងរួមបញ្ចូលពន្ធលើពាណិជ្ជកម្មបរទេស របស់ប្រទេសនេះផងដែរ។

យោងតាមលោក Trump យោធារុស្ស៊ីកំពុងបន្តវាយលុកអ៊ុយក្រែនបន្ថែមទៀត នៅឡើយនៅលើសមរភូមិនៅពេលនេះ ហើយដោយផ្អែកលើបញ្ហានេះគាត់បាននិយាយថា គាត់កំពុង ពិចារណាយ៉ាងមុតមាំដើម្បីទះកំផ្លៀងទីក្រុងមូស្គូ ជាមួយនឹងការដាក់ទណ្ឌកម្មមួយជុំទៀត រហូតដល់ការឈប់បាញ់ និងកិច្ចព្រមព្រៀងចុងក្រោយ ស្តីពីសន្តិភាពត្រូវបានសម្រេច នៅក្នុងជម្លោះអ៊ុយក្រែន។

ការប្រកាសនេះកើតឡើងបន្ទាប់ពី ប្រធានរតនាគារជាតិសហរដ្ឋអាមេរិក Scott Bessent បានហៅការដាក់ទណ្ឌកម្មដែលដាក់នៅ ក្រោមអ្នកកាន់តំណែងមុនរបស់លោក Trump គឺលោក Joe Biden ថា ជាទណ្ឌកម្មខ្សោយខ្លាំង។

បន្ថែមពីនោះផងដែរមន្ត្រីរូបនេះ បានប្រាប់ក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមលក្ខណៈដើម្បីរឹតបន្តឹងពួកគេ។ លោកBessent បាននិយាយទៀតថារដ្ឋបាល Trump នឹងមិនស្ទាក់ស្ទើរក្នុងការចូលទៅ ទាំងអស់ ប្រសិនបើវាផ្តល់នូវឥទ្ធិពលក្នុងការចរចាសន្តិភាព៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top