ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកសម្រេច បញ្ចប់ការផ្តល់ជំនួយ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹង បញ្ឈប់ ការផ្តល់មូលនិធិ សហព័ន្ធទាំងអស់ ដល់អាហ្វ្រិកខាងត្បូង ដោយលោកបានហៅ ប្រទេសនេះថាជា កន្លែងដ៏អាក្រក់ និងផ្តល់នូវដំណើរ ការផ្លាស់ប្តូរទីលំនៅដ៏លឿន មួយដល់ពលរដ្ឋទាំងឡាយ ណាដែលចង់ចាកចេញ។

ការកត់សម្គាល់របស់លោក Trump កើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងព្រីតូរីយ៉ា Pretoria ជុំវិញច្បាប់ស្តីពីការដកហូតដីធ្លីដ៏ចម្រូង ចម្រាសដែលត្រូវបានអនុម័ត ដើម្បីដោះស្រាយវិសមភាពជាតិសាសន៍នៅក្នុងកម្មសិទ្ធិ ដីធ្លីនៅអាហ្វ្រិកខាងត្បូង។

កាលពីដើមខែនេះ លោក Trump បានថ្កោលទោស ច្បាប់នេះថាជា សកម្មភាពដ៏អាក្រក់ ហើយបានចុះហត្ថ លេខាលើបទបញ្ជា ប្រតិបត្តិដែលណែនាំភ្នាក់ងាររដ្ឋាភិបាល សហរដ្ឋអាមេរិកឱ្យបញ្ឈប់ជំនួយ ដល់ប្រទេសនេះតែម្តង។

លោក Trump បានសរសេរនៅ លើបណ្តាញសង្គម Truth Social របស់លោកថា ៖ អាហ្រ្វិកខាងត្បូង កំពុងក្លាយជារឿងដ៏ គួរឱ្យភ័យខ្លាច ចំពោះ កសិកររយៈពេលយូរ ណាស់មកហើយ នៅក្នុងប្រទេសហើយ
ពួកគេ​កំពុង​រឹបអូស ​យក​ដី និង​ចម្ការ​របស់​ពួកគេ ហើយ​នឹងរឿងអាក្រក់​ ជាង​នោះ​ច្រើនទៀត។

បន្ថែមពីនោះផងដែរ គាត់ក៏បានបន្ត ការអញ្ជើញដល់កសិករអាហ្រ្វិកខាងត្បូង ទាំងអស់ដែលចង់ ភៀសខ្លួនដោយហេតុផល សុវត្ថិភាព ព្រមទាំងសន្យាថាវាគឺ ជាផ្លូវដ៏ឆាប់រហ័សដើម្បីទៅកាន់ កាប់សញ្ជាតិអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top