ព័ត៌មានអន្តរជាតិ

បារាំង ត្រៀមផ្តល់ជំនួយដល់អ៊ុយក្រែន ប្រភពចេញពីទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu បានប្រកាសថា ប្រទេសបារាំងនឹងប្រើប្រាស់ការប្រាក់លើ ទ្រព្យសម្បត្តិធនាគារកណ្តាលដែល បង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធសម្រាប់យោធាអ៊ុយក្រែន។

ជាការឆ្លើយតប្រធានសភា Duma រដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានចេញមកធ្វើការរិះគន់ ចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថា វាបំពានច្បាប់អន្តរជាតិ។

គួរឲ្យដឹងដែឬថាបន្ទាប់ពីការផ្ទុះឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋទាំងឡាយនៅលោកខាងលិចបានបង្កកទ្រពសម្បត្តិអធិបតេយ្យភាពរុស្ស៊ី ដែលមានតម្លៃប្រមាណ៣០០ ពាន់លានដុល្លារ ដែលក្នុងនោះប្រហែល ២១៣ពាន់លានដុល្លារត្រូវបានកាន់កាប់ដោយការិយាល័យបោសសម្អាត ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល ឬEuroclear ។

គួរឲ្យដឹងដែរថាទ្រព្យសកម្មទាំងនោះ មកទល់បច្ចុប្បន្នបានបង្កើត ការប្រាក់រាប់ពាន់លានរួចហើយ ដែលក្នុងនោះ Euroclear បានផ្ទេរប្រាក់ ១,៥៥ពាន់លានអឺរ៉ូឬត្រូវជា ១,៦៣ពាន់លានដុល្លារ ដោយផ្ទាល់ទៅអ៊ុយក្រែន កាលពីខែកក្កដាមុនផងដែរ។

កាលពីចុងឆ្នាំមុន សហរដ្ឋអាមេរិកក៏បានផ្ទេរប្រាក់ដំបូងចំនួន ១ពាន់លានដុល្លារ នៃប្រាក់កម្ចីចំនួន ២០ពាន់លានដុល្លារអាមេរិកដែលគាំទ្រដោយការប្រាក់ ដែលទទួលបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងមួយចំនួនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top