
បរទេស ៖ យោងតាមការចេញផ្សយារបស់ RT មហាសេដ្ឋីបច្ចេកវិទ្យា និងមហាសេដ្ឋី រថយន្តអគ្គិសនីដ៏ល្បីលោក Elon Musk បាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X របស់គាត់បានស្ថិតនៅក្រោម ការវាយប្រហារតាមអ៊ីនធឺណិត ទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទ។
នៅក្នុងការបង្ហោះ នៅលើគណនី ផ្ទាល់ខ្លួនរបស់ខ្លួន លោក Elonបានសរសេរថា ៖យើងទទួលរងការ វាយប្រហារជារៀង រាល់ថ្ងៃ ប៉ុន្តែនេះត្រូវបានធ្វើដោយធនធាន ជាច្រើនហើយ ដោយសន្មតថាជាក្រុមធំ និងមានការសម្របសម្រួល និង/ឬប្រទេសមួយពាក់ព័ន្ធថែមទៀតផង។
Downdetector ដែលជាគេហទំព័រដែល តាមដានការដាច់នៃសេវាកម្មអនឡាញ បានអះអាងថា មានយ៉ាងហោចណាស់ រលកពីរនៃរបាយការណ៍ទាក់ទងនឹង X ពេញមួយថ្ងៃចន្ទ ជាមួយនឹងអ្នកប្រើប្រាស់ ច្រើនជាង៦០,០០០នាក់ នៅក្នុងបញ្ហានេះសរុបទាំងអស់។
អ្នកប្រើប្រាស់បណ្តាញសង្គម X មួយចំនួនត្រូវបានគេរាយការណ៍ថា បានឃើញសារកំហុសពី Cloudflare ដែលជាបណ្តាញចែកចាយមាតិកា និងអ្នកផ្តល់សេវា សន្តិសុខ តាមអ៊ីនធឺណិត ដែលសរសេរថា ម៉ាស៊ីនមេគេហទំព័រ កំពុងត្រឡប់កំហុសមិន ស្គាល់ឬ Web server is returning an unknown error នៅពេលពួកគេព្យាយាម ចូលប្រើគេហទំព័រ។
រំលឹកដែរថាយ៉ាងណាក្តី ក៏ធ្លាប់មានការវាយប្រហារ ដ៏ធំពីមុនមកផងដែរ ដែលប៉ះពាល់ដល់ការ ប្រើប្រាស់បណ្តាញសង្គម X បានកើតឡើង កាលពីខែសីហាឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី
