ព័ត៌មានអន្តរជាតិ

Breaking News: អតីតប្រធានាធិប តីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន អន្តរជាតិទីក្រុងម៉ានីល តាមបញ្ជារបស់តុលាការ ICC

AFP

បរទេស ៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា អតីតប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួន នៅអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងម៉ានីល នៅថ្ងៃអង្គារនេះ តាមបញ្ជារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលបានប្តឹងលោក ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Duterte ត្រូវបានចាប់ខ្លួន បន្ទាប់ ពីត្រឡប់ពីហុងកុង ហើយប៉ូលីស បាននាំលោកទៅឃុំឃាំង តាមបញ្ជារបស់តុលាការ ICC ដែលបាននិង កំពុងស៊ើបអង្កេត ការសម្លាប់ដ៏ធំដែលបានកើតឡើង ក្រោមការបង្រ្កាប ដ៏សាហាវ របស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ។ នេះបើតាម ការិយាល័យប្រធានាធិបតីលោក Ferdinand Marcos បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ។

តុលាការ ICC បានចាប់ផ្តើមការ ស៊ើបអង្កេតលើការ សម្លាប់ក្នុងករណីគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក Duterte ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១១ នៅពេល ដែលលោកនៅ ជាអភិបាលក្រុង Davao ភាគខាងត្បូង រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩ ដែលជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលអាចកើតមាន ។

លោក Duterte នៅឆ្នាំ ២០១៩ បានដកហ្វីលីពីន ពីលក្ខន្តិកៈទីក្រុងរ៉ូម នៅក្នុង សកម្មភាពមួយ ដែលសកម្មជនសិទ្ធិមនុស្ស និយាយថា មានគោលបំណងគេចចេញ ពីការទទួលខុសត្រូវ លើការសម្លាប់នេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top