
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេបញ្ជូន ទៅដល់ទីក្រុង Hague ហើយក៏កំពុងដាក់ឲ្យលោកស្នាក់នៅ ក្នុងមន្ទីរឃុំឃាំង របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ផងដែរ ។
អតីតមេដឹកនាំរូបនេះ កំពុងប្រឈមមុខនឹង ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំង គ្រឿងញៀនដ៏ធំកាលពី អំឡុងពេលលោកកាន់ តំណែងជាប្រធានាធិបតី ។
យន្តហោះឯកជនដែលបានបញ្ជូលលោក Duterte បានចុះចតនៅប្រទេសហូឡង់ កាលពីថ្ងៃពុធមួយថ្ងៃ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ នៅឯអាកាសយានដ្ឋានអន្តរជាតិម៉ានីល មួយថ្ងៃមុនតាមបញ្ជារបស់ ICC ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធ ICC បាននិយាយថា Duterte ត្រូវបានបញ្ចូនទៅកាន់មន្ទីរឃុំឃាំងរបស់ខ្លួន ហើយសវនាការមួយនឹងត្រូវ កំណត់ពេល តាមកាលកំណត់ ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ ICC បានបញ្ជាក់ប្រាប់ CNN ថាខ្លួនបានចេញដីកាចាប់ខ្លួន សម្រាប់សកម្មភាពដែលខ្លួនបានចោទ ប្រកាន់ថាបានប្រព្រឹត្តនៅចន្លោះឆ្នាំ ២០១១ និង២០១៩។
បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតី ក្នុងឆ្នាំ២០១៦ លោក Duterte បានចាប់ផ្តើមសង្រ្គាមលើគ្រឿងញៀន ដោយសន្យាថា នឹងលុបបំបាត់ប្រទេស នៃគ្រឿងញៀនខុសច្បាប់ដោយបញ្ជាឱ្យអគ្គស្នងការ នគរបាលជាតិសម្លាប់ជនសង្ស័យគ្រឿងញៀន ប្រសិនបើពួកគេជឿថាមន្រ្តី ដែលអាចបង្កគ្រោះថ្នាក់ ដល់បេសកកម្មទាំងឡាយ៕
ប្រែសម្រួល៖ស៊ុនលី
