បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC បានចាប់ឃុំខ្លួនអតីត ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃពុធ លើដីកាចោទប្រកាន់លោកពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបង្ក្រាបគ្រឿងញៀនដ៏សាហាវ ដែលលោកបានមើលការ ខុសត្រូវពេលកំពុងកាន់តំណែង ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះ បានសាទរចំពោះការចាប់ខ្លួនរបស់លោក Duterte ហើយប្រធានរដ្ឋអាជ្ញារបស់តុលាការ ICC លោក Karim Khan បានហៅវាថាជា “ជំហានដ៏សំខាន់ក្នុងការងា របន្តរបស់តុលាការ ដើម្បីធានានូវការទទួល ខុសត្រូវចំពោះជនរងគ្រោះនៃឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរបំផុតនៅក្រោមយុត្តាធិការរបស់ ICC”។
ចំណែកអ្នកគាំទ្រលោក Duterte បានរិះគន់រដ្ឋបាលរបស់ប្រធានាធិបតី ហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos ដែលជាគូប្រជែងនយោបាយរបស់លោក Duterte ចំពោះការចាប់ខ្លួន និងប្រគល់អតីតមេដឹកនាំរូបនេះ ទៅកាន់តុលាការដែលយុត្តាធិការ របស់អ្នកគាំទ្ររបស់លោកមានជម្លោះ។
អតីតប្រធានាធិបតីអាយុ ៧៩ឆ្នាំ Rodrigo Duterte បានមកដល់ប្រទេសហូឡង់ តាមជើងហោះហើរពីទីក្រុងម៉ានីលជាកន្លែង ដែលគាត់ត្រូវបានចាប់ខ្លួនតាមសំណើរបស់ ICC កាលពីថ្ងៃអង្គារ៕
