វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។
នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក នឹងស្ថិតនៅក្រោមវិសាលភាពទាំងស្រុង។
សហភាពអឺរ៉ុប បានប្រកាសយ៉ាងឆាប់រហ័ស នូវវិធានការសងសឹកប្រឆាំងនឹង ទង្វើរបស់សហរដ្ឋអាមេរិក “មិនសមហេតុផល” ដោយកំណត់គោលដៅលើទំនិញរបស់ សហរដ្ឋអាមេរិកដែលមានតម្លៃរហូតដល់ ២៦ ពាន់លានអឺរ៉ូ (២៨ ពាន់លានដុល្លារ) ។
ទោះបីជាក្រុមហ៊ុន Nippon Steel Corp. ត្រូវបានរារាំងកិច្ចព្រមព្រៀងក្នុងទំហំទឹក ១៤,១ ពាន់លានដុល្លារដើម្បីកាន់កាប់ក្រុមហ៊ុន United States Steel Corp. បានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិក៏ដោយ ការនាំចេញដែកថែបរបស់ជប៉ុន ដែលជាប់នឹងសហរដ្ឋអាមេរិកតំណាងឱ្យ ចំណែកតូចមួយនៃការនាំចេញសរុបរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
