ព័ត៌មានអន្តរជាតិ

G7 អនុម័តសេចក្ដីថ្លែងការណ៍រួម រិៈគន់សកម្មភាព ដែនសមុទ្ររបស់ចិន និងជំរុញ​ឱ្យ​រុស្ស៊ី បញ្ឈប់​សង្គ្រាម​អ៊ុយក្រែន

kyodo

កាណាដា ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យទាំងប្រាំពីរ បានព្រមព្រៀងគ្នាលើភាសាតឹងតែងសំដៅលើសកម្មភាពដែនសមុទ្រដ៏គឃ្លើនរបស់ចិន ហើយបានព្រមានរុស្ស៊ីថា ខ្លួននឹងប្រឈមមុខ នឹងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើខ្លួនមិនយល់ព្រមលើ បទឈប់បាញ់ភ្លាមៗលើ “លក្ខខណ្ឌស្មើគ្នា” ជាមួយអ៊ុយក្រែន ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេក្នុងសប្តាហ៍នេះនៅទីក្រុងរមណីយដ្ឋាន La Malbaie របស់ប្រទេសកាណាដា រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ “ការរៀបចំសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្ត” សម្រាប់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះការពារបូរណភាពទឹកដី របស់ខ្លួនពីអំពើឈ្លានពានណា មួយនាពេលអនាគត។

កិច្ចប្រជុំនេះបានធ្វើឡើង នៅក្នុងពេលវេលាដ៏សំខាន់មួយ សម្រាប់ជោគវាសនារបស់អ៊ុយក្រែន និងបានសាកល្បងការរួបរួម នៃប្រទេសឧស្សាហកម្មធំៗ របស់ពិភពលោក ដែលបានលើកកម្ពស់តម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។

ក្រុមដែលមានអាយុ ៥០ ឆ្នាំ បានដំណើរការដោយមានការ យល់ស្របយ៉ាងទូលំទូលាយមុនពេលការឡើង កាន់តំណែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រលប់ចូលកាន់តំណែងក្នុងខែមករា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top