ព័ត៌មានអន្តរជាតិ

ទូតរុស្សី៖ទីក្រុងឡុង គឺជាទីក្រុងមិនមានសុវត្ថិភាព នោះទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុង បានព្រមានអ្នកទេសចរ ដែលមកទស្សនារដ្ឋធានីចក្រភពអង់គ្លេស អំពីការកើនឡើង នៃសកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ស្ថានទូត​ បានធ្វើការបង្ហាញអំពី ការ​កើន​ឡើង​នេះ​ត្រូវ​បាន​សន្មត​ថា​ជា​បញ្ហា​ប្រឈម ​ផ្នែក​សេដ្ឋកិច្ច​ ដែល​កំពុង​បន្ត​និង​វិបត្តិ​ចំណាក​ស្រុក របស់ប្រទេសអង់គ្លេស។

តាមទិន្នន័យដែលត្រូវបានតាមដាន ដោយប៉ូលីសក្នុងតំបន់បង្ហាញថា រដ្ឋធានីនៃប្រទេសអង់គ្លេស មានការកើនឡើងជាលំដាប់ នៃអត្រាឧក្រិដ្ឋកម្មចាប់តាំងពីការរឹតបន្តឹង ការរាតត្បាតនៃជំងឺកូវីដ ត្រូវបានដកចេញ។

ក្នុងនោះគេសង្កេតមើលឃើញថា ចំនួនឧក្រិដ្ឋកម្ម នៅក្នុងប្រភេទនៃ ចោរកម្ម តែមួយប្រភេទប៉ុណ្ណោះ បានកើនឡើងជិត ៤០ភាគរយក្នុងរយៈពេល៣ឆ្នាំ រហូតដល់ចុងឆ្នាំ២០២៤។

បន្ថែមពីណោះយោងតាម ប្រព័ន្ធគ្រប់គ្រងឧក្រិដ្ឋកម្ម របស់ទីភ្នាក់ងារប៉ូលីស បានបង្ហាញថាចំនួននៃករណីចោរលួចនៅក្នុងរដ្ឋធានីបានកំពុងកើនឡើង នៅទូទាំង៣២សង្កាត់ ហើយកាលពីឆ្នាំមុន ប៉ូលីសបានចុះបញ្ជី ការលួចសរុបចំនួន៣៣០ ៩៨៩ ករណីធៀបនឹង២៨២ ០៧៤ និង២៤២ ៦៩៨ក្នុងឆ្នាំ២០២៣ និង ២០២២រៀងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top