ព័ត៌មានអន្តរជាតិ

ប្រទេសថៃ នឹងដាំដើមឈើច្រើនជាង១លាន ដើម នៅតំបន់ជាយទីក្រុងបាងកក

AFP

បរទេស៖ យោងតាមអភិបាលក្រុង បាងកក របស់ប្រទេសថៃ លោក Chadchart Sittipunt បាននិយាយថា សាលាក្រុងបានកំណត់គោលដៅដាំដើមឈើចំនួន ១,០៦ លានដើមនៅតំបន់ជាយក្រុងភាគខាងកើតទីក្រុងបាងកកនៅខែមេសាឆ្នាំក្រោយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងបាងកកភាគខាងកើតគ្របដណ្តប់ស្រុកចំនួនប្រាំបួន ហើយដើមឈើច្រើនជាង ៤០០.០០០ដើម នឹងត្រូវដាំនៅក្នុងស្រុក Nong Chok បន្ទាប់មកគឺ Klong Sam Wa និង Lat Krabang ដែលមានចំនួន ៣០០.០០០ ដើម ក្នុងមួយសង្កាត់ ហើយសង្កាត់ដែលនៅសល់ នឹងដាំដើមឈើចំនួន ១០.០០០ ដើមនៅសង្កត់នីមួយៗ។

អភិបាលក្រុងបាននិយាយថា ការដាំដុះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះនៅក្នុងស្រុកភាគច្រើន ទោះបីជាគម្រោងនៅ Klong Sam Wa ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយ និង Nong Chok មួយខែក្រោយមកក៏ដោយ៕

លោក Chadchart បាននិយាយថា គម្រោងនេះនឹងមានការចូលរួមពីដើមឈើដែលងាយស្រួលដាំ ហើយតំបន់សម្រាប់ដាំត្រូវតែមានឡានដឹកទឹក៕

ប្រែសម្រួលៈ ណៃ តុលា

To Top