ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បារាំង សង្កត់ធ្ងន់លើតួនាទី របស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាព

AFP

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងជាថ្មីថា ការចរចាសន្តិភាពណាមួយ ទាក់ទងនឹង ជម្លោះក្នុងប្រទេសអ៊ុយក្រែន ត្រូវតែមានការចូលរួមយ៉ាង ពេញលេញជាមួយ រដ្ឋាភិបាលអ៊ុយក្រែន។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង មេដឹកនាំទាំងពីរ បានគូសបញ្ជាក់ អំពីការគាំទ្រឥតងាករេ របស់ពួកគេ ចំពោះទីក្រុងគៀវ ដោយសង្កត់ធ្ងន់ថា គ្មានការសម្រេចចិត្តណាមួយអំពីអនាគតរបស់អ៊ុយក្រែន គួរតែត្រូវបានធ្វើឡើង “លើក្បាល” របស់ប្រជាជនអ៊ុយក្រែននោះទេ។ ពមេដឹកនាំទាំងពីរ បាន​អំពាវនាវ​ឱ្យ​មាន​«សន្តិភាព​ដែល​មាន​ភាព​យុត្តិ​ធម៌ និង​ស្ថិត​ស្ថេរ»។

កិច្ចពិភាក្សារបស់ពួកគេបានធ្វើឡើងមុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សា អឺរ៉ុបនៅទីក្រុងប្រ៊ុចសែល នៅចុងសប្តាហ៍នេះ ដែលអ៊ុយក្រែន ការការពារអឺរ៉ុប និងការប្រកួតប្រជែងផ្នែក សេដ្ឋកិច្ចនឹងក្លាយជាប្រធាន បទសំខាន់នៃការពិភាក្សា។ លោកScholz បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា “យើងស្ថិតនៅក្នុងកិច្ចព្រមព្រៀងពេញលេញ ដែលអ៊ុយក្រែនអាចពឹង ផ្អែកលើយើង” ។

ដោយសំដៅលើការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ទាក់ទងនឹងបទឈប់បាញ់ ក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ លោក Scholz បានពណ៌នាថាវាជា “ជំហានសំខាន់ដំបូង” ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់បទឈប់បាញ់ ពេញលេញឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន ។

លោក ម៉ាក្រុង បាន​បន្ទរ​ពី​មនោសញ្ចេតនា​នេះ ដោយ​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ ​របស់​អឺរ៉ុប​ចំពោះ​អ៊ុយក្រែន ដើម្បី​ធានា​បាន​នូវ​ដំណោះស្រាយ​ស្ថិរភាព និង​យូរអង្វែង។ លោកបានស្វាគមន៍ការពិភាក្សារវាងលោក ត្រាំ និងលោក ពូទីន ថាជា “ការដើរក្នុងទិសដៅត្រឹមត្រូវ” ។

យោងតាមលោក ម៉ាក្រុង ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានដើរតួនាទីស្ថាបនា ក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ពូទីន ឱ្យទទួលយកបទឈប់បាញ់ រយៈពេល ៣០ថ្ងៃដែលបានស្នើឡើង៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top