ព័ត៌មានអន្តរជាតិ

រុស្សី ប្រកាសអំពីកាលកំណត់ថ្មី ដើម្បីរៀបចំជំនួបម្តងទៀត រវាងអាមេរិក និងរុស្សីនៅទីក្រុងរីយ៉ាដ

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Yury Ushakov ជំនួយផ្ទាល់កិច្ចការងារការគោល នយោបាយការបរទេស របស់ប្រធានាធិបតី Vladimir Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទអាទិត្យក្រោយ។

លោក Ushakov បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ព្រឹទ្ធសមាជិក Grigory Karasin និង Sergey Beseda ដែលជាជំនួយការនាយកសេវាសន្តិសុខ សហព័ន្ធ (FSB) របស់រុស្ស៊ី  នឹងដឹកនាំគណៈប្រតិភូ របស់ទីក្រុងមូស្គូ ក្នុងកិច្ចពិភាក្សានាពេលខាងមុខ។

លោក​បាន​បន្ថែម​ថា​៖​ពួកគេ​ គឺ​ជា​អ្នក​ចរចា​ដែល​មាន​បទពិសោធន៍ ​ពិតប្រាកដ​ដែល​មាន​ជំនាញ ​ក្នុង​បញ្ហា​អន្តរជាតិ​​។ លោកUshakov បាននិយាយទៀតថាក្រុមអ្នកជំនាញអាមេរិក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានដាក់បញ្ចូលគ្នាផងដែរ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក Donald Trump លោក Mike Waltz បានប្រកាសថា លោកនឹងមានការ ហៅទូរស័ព្ទជាមួយ Ushakov ក្នុងអំឡុងពេលដែលពួកគេ បានយល់ព្រមថា ក្រុមបច្ចេកទេស របស់ភាគីទាំងពីរនឹងជួបប្រជុំគ្នានៅទីក្រុង Riyadh នៅប៉ុន្មានថ្ងៃខាងមុខ៕

ប្រែសម្រួល​៖ស៊ុនលី

To Top