ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក ៖ ការរឹបអូសទ្រព្យសម្បត្តិទាំងឡាយរបស់ប្រទេសរុស្សី គឺមានន័យថាជាការធ្វើសង្គ្រាម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប នឹងត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាមដោយក្នុងនោះលោក​បាន​ព្រមានទៀត​ថា ទង្វើ​បែប​នេះ​ទំនង​ជា​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុង​មូស្គូ។

បណ្តាប្រទេសលោកខាងលិចបានបង្កកមូលនិធិនិងទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីដែលមានតម្លៃប្រមាណជាង ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

មកទឡ់ពេលនេះទឹកប្រាក់ប្រហែល២១៣ពាន់លានដុល្លារត្រូវបានកាន់កាប់ដោយ Euroclear ដែលជាការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅទីក្រុងប្រូសែល។
ទ្រព្យនិងមូលនិធិដែលជាប់គាំងទាំងនោះបានទទួលការប្រាក់រាប់ពាន់លានរួចហើយ ដែលក្នុងនោះ Euroclear បានផ្ទេរប្រាក់ចំនួន ១.៥៥ពាន់លានអឺរ៉ូឬត្រូវជា ១,៦៣ពាន់លានដុល្លារ ទៅទីក្រុងគៀវ កាលពីខែកក្កដាឆ្នាំមុន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ លោក De Wever បានព្រមានថាការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនឹងបង្ក ទៅជាហានិភ័យជាប្រព័ន្ធដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកទាំងមូល ហើយអាចបង្កឱ្យមានការសងសឹកពីទីក្រុងមូស្គូទៀតផង៕

ប្រែសម្រួល៖ ស៊ុនលី

To Top