រសៀលថ្ងៃទី ១៩ ខែមីនា ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យ ការងារនៅក្រុង Lijiang ខេត្តYunnan ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើដំណើរ ទៅកាន់សួនឧស្សាហកម្មផ្កាទំនើប Lijiang និងក្រុងបុរាណ Lijiang ដើម្បីសិក្សាស្វែងយល់ ពីសភាពការណ៍ នៃការអភិវឌ្ឍវិស័យកសិកម្ម តាមលក្ខខណ្ឌក្នុងតំបន់ ការបង្កើនការអភិរក្សនិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌អរូបី និងការពង្រឹងមនសិការៈ ស្តីពីសហគមន៍រួមវាសនា របស់ប្រជាជាតិចិនជាដើម ៕

 
													
																							
 
																								
												
												
												 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									