ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងមូស្គូ ចេញប្រកាសព្រមានរដ្ឋាភិបាលទីក្រុងគៀវ ជុំវិញបញ្ហាបន្តវាយប្រហារ លើគោលដៅរបស់ខ្លួន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូនឹងរក្សាសិទ្ធិ ក្នុងការសងសឹកដោយសប្បុរស ប្រសិនបើអ៊ុយក្រែន បន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ដោយរំលោភលើបទឈប់បាញ់មួយផ្នែកដែលបានព្រមព្រៀងនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមានដូច្នេះ។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិក លោក Donald Trump ហើយបានយល់ព្រម លើបទឈប់បាញ់មួយផ្នែកដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក។ 

ជាផ្នែកមួយនៃកិច្ចការងារនេះ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើ ទីតាំងថាមពលអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវធ្វើដូចគ្នា។ លោក Vladimir Zelensky របស់អ៊ុយក្រែនក៏បានយល់ព្រម ចំពោះលក្ខខណ្ឌនេះផងដែរ។

បើទោះជាយ៉ាងនេះក្តី ទីក្រុងគៀវបានវាយលុកឃ្លាំងស្តុកប្រេងក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ីមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀង ហើយបានបំផ្ទុះស្ថានីយ៍វាស់ស្ទង់ឧស្ម័ននៅ Sudzha កាលពីថ្ងៃសុក្រ។

លោកស្រីZakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែនក៏បានកំណត់គោលដៅដោយចេតនាលើ ទីតាំងអគារលំនៅដ្ឋាន និងអគារស្ថាប័នសាធារណៈមួយចំនួនផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top