ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ការអានសៀវភៅ គឺជាបរិយាកាសម្យ៉ាង

ក្នុងអំឡុងពេលបើកមហាសន្និបាត នៃសភាទាំងពីរ របស់ប្រទេសចិនឆ្នាំនេះ លោកZheng Jiajianសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ គរុកោសល្យFujianបានលើកឡើងទិន្នន័យមួយ ពេលថ្លែងសន្ទរកថា ៖ អនីតិជនប្រទេសចិនគិត ជាមធ្យមអានសៀវភៅ ១១.៣៩ក្បាល ក្នុងមួយឆ្នាំដែលចំនួននេះ ច្រើនជាងមនុស្សពេញវ័យ។ មជ្ឈដ្ឋានសាលា ដែលអានសៀវភៅ រំលេចចេញនូវទិដ្ឋភាព ដ៏រស់រវើករុងរឿង។

លោកXi Jinping បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងមានប្រសាសន៍ថា ក្នុង
យុគសម័យឌីជីថល សង្គមអភិវឌ្ឍលឿនណាស់ អាចអង្គុយអានសៀវភៅដោយស្ងប់ចិត្ត និងអត់ធ្មត់គឺមិនងាយ ស្រួលឡើយ ។

ក្នុងយុគសម័យឌីជីថល សេវាកម្មឌីគីថលដ៏ឆាប់រហ័ស បានធ្វើឱ្យយើងទទួល បានព័ត៌មានយ៉ាងងាយស្រួល ក៏ប៉ុន្តែមនុស្សក៏បានឃ្លាតពី ការអានសៀវភៅជាបណ្តើរៗ ។ ធ្លាប់តែយកចិត្តទុកដាក់អាន សៀវភៅនៅទីស្ងប់ស្ងាត់ ស្វែងរកតម្រិះប្រាជ្ញាពីក្នុងអក្សរ ឥឡូវត្រូវបានជំនួស ដោយព័ត៌មានរហ័ស និងសិល្បៈកម្សាន្តដ៏រ៉ាយប៉ាយជាបណ្ដើរៗ។

ពេលបច្ចុប្បន្ននេះ ក្នុងជីវភាពរស់នៅរបស់មនុស្ស ប្រើតែម្រាមដៃចុចនេះចុចនោះ ព័ត៌មានដ៏ច្រើនសន្ធឹកបានលេចចេញមកភ្លាមៗ។ ពេលទំនេរ ចូលមើលចំណងជើងព័ត៌មានពីរបី អត្ថបទខ្លីៗតាមបណ្តាញទំនាក់ទំនងសង្គមបានក្លាយទៅជាទម្លាប់របស់មនុស្ស ចំណែកឯការកាន់សៀវភៅមកអានបានប្រែទៅជាការសាកល្បងដែលកម្រខុសគេ។
លោកXi Jinpingមានប្រសាសន៍ថា ត្រូវផ្សារភ្ជាប់នូវការអានបែបឌីជីថលនិងការអានបែបប្រពៃណី ដើម្បីរក្សាគុណតម្លៃរបស់យើង។ ចាប់ពីការអានសៀវភៅរហូតដល់ការអប់រំការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីទំនើបបាននិងកំពុងជះឥទ្ធិពលលើគ្រប់វិស័យ។តើគួរគិតពិចារណាយ៉ាងដូចម្តេចចំពោះស្ថានភាពបែបនេះ?

លោកXi Jinpingបានឆ្លើយតបដោយចំចំណុចថា ទី១ ត្រូវរៀនប្រើប្រាស់នូវឧបករណ៍ និងវិធីសាស្ត្រដែលបង្រៀន ដោយបញ្ញាសិប្បនិម្មិតឱ្យទាន់សម័យកាល។ទី២គឺការអប់រំមិនអាចមើលរំលងលើការបណ្តុះបណ្តាលខាងប្រាជ្ញាស្មារតីរបស់សិស្សបានឡើយ មិនអាចបំបាត់ចោលនូវការបណ្តុះបណ្តាលសមត្ថភាពខាងការយល់ដឹងនិងសមត្ថភាពដោះស្រាយបញ្ហាឡើយ។

ការអានសៀវភៅ គឺជាវិធីសាស្ត្រដ៏សំខាន់សម្រាប់ពង្រឹងការ អប់រំខាងស្មារតី ។
«ប្រជាជនទាំងអស់ អានសៀវភៅ»បានត្រូវសរសេរចូល ក្នុងរបាយការណ៍រដ្ឋាភិបាល
រយៈពេល១០ ឆ្នាំជាប់ៗគ្នា។ ដូចលោកXi Jinping មានប្រសាសន៍ថា ការអានសៀវភៅអាចធ្វើឱ្យ មនុស្សរក្សាបាននូវ ការគិតពិចារណាយ៉ាងរស់រវើកនិងទទួលបានតម្រិះប្រាជ្ញា និងបណ្ដុះចេញនូវចំហាយសច្ចរបស់មនុស្ស៕

To Top