ព័ត៌មានអន្តរជាតិ

តំបន់ជាច្រើន បានក្តាប់ជាប់ នូវកាលានុវត្តភាព របស់«សេដ្ឋកិច្ចរដូវផ្ការីក»

ពេលថ្មីៗកន្លងមកទន្ទឹម នឹងធាតុអាកាស ប្រែក្តៅជាបណ្តើរៗ រដូវផ្ការីកបានចូល មកដល់នៅគ្រប់តំបន់ ក្នុងប្រទេសចិនប្រជាជនចិន បានដើរចេញពីផ្ទះ ធ្វើសកម្មភាពច្រើនបែបយ៉ាង ដើម្បីទទួលរដូវផ្ការីក ដោយសប្បាយរីករាយ ។ ក្រោមស ភាពការណ៍បែបនេះ ការប្រើប្រាស់ ក្នុងរដូវផ្ការីកបានជំរុញ «សេដ្ឋកិច្ចរដូវផ្ការីក»ឱ្យ
កើនឡើងជាបន្តបន្ទាប់ ទីផ្សារពាក់ព័ន្ធលេច ចេញភាព រស់រវើកយ៉ាងខ្លាំងក្លា ។
ស្ថិតក្នុងបរិបទដ៏ស្គុស ស្គាយបែបនេះ តើរដ្ឋបាលក្នុង តំបន់នានា គួរធ្វើយ៉ាងដូច ម្តេចដើម្បីអាចក្តាប់ជាប់ ឱ្យកាន់ល្អនូវភាគលាភនៃ «សេដ្ឋកិច្ចរដូវផ្ការីក»ខិតខំជំរុញ អភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធ បានក្លាយទៅជាប្រធានបទ ដែលទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង។

អ្នកជំនាញបាន ផ្តល់មតិយោបល់ថា ទី១គឺយកចិត្តទុក ដាក់លើការបង្កើត ឧស្សាហកម្មថ្មី ដើម្បីផ្សារភ្ជាប់ នឹងសេដ្ឋកិច្ចរដូវផ្ការីក ។ «សេដ្ឋកិច្ចរដូវផ្ការីក» អាចបញ្ចូលជាមួយការកម្សាន្ត ទីក្រុងវប្បធម៌និងវិចិត្រសល្បៈ លំហែកម្សាន្តក្នុងជនបទសុខភាព និងហាត់កីឡាជាដើម ដោយរៀបចំសកម្មភាព ដូចជារថយន្តRV បោះជំរុំផ្សារណាត់ពិសេស ការតាំងពិព័រណ៍ បេតិកភណ្ឌវប្បធម៌អរូបី និងពិព័រណ៍ វប្បធម៌ចិនចល័ត ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមានបទពិសោធន៍កាន់ តែពិសេសបំពេញសេចក្តី ត្រូវការ របស់ភ្ញៀវទេសចរ ចំពោះគុណភាពនៃផលិត
ផលនិងការធ្វើបទពិសោធន៍ ខាងសេវាកម្ម។

ទី២គឺធ្វើតាមស្ថានភាពជាក់ស្ដែង ដើរតាមមាគ៌ា មិនដូចគ្នានិងពិសេសបង្កើន លក្ខណៈសម្គាល់របស់ «សេដ្ឋកិច្ចរដូវផ្ការីក»។វិភាគយ៉ាងជាក់លាក់នូវ វប្បធម៌មានលក្ខណៈ ពិសេសរបស់តំបន់នានា សិក្សាស្រាវជ្រៅចំពោះខ្លឹមសារ
វប្បធម៌ឱ្យស៊ីជម្រៅច្នៃ ប្រឌិតថ្មី នូវសញ្ញាសម្គាល់ពិសេស ។ ព្រមជាមួយគ្នានេះផ្សារភ្ជាប់ជាមួយនឹង វប្បធម៌និងទំនៀមទំលាប់ ក្នុងតំបន់រៀបចំ សកម្មភាពពិព័រណ៍
វប្បធម៌ដ៏ច្រើនបែបយ៉ាង ដើម្បីធ្វើឱ្យភ្ញៀវទេសចរ ទទួលចំណាប់អារម្មណ៍ខ្លាំងចំ
ពោះវប្បធម៌របស់តំបន់ក្នុងអំឡុងពេលធ្វើទេសចរណ៍។

ទី៣គឺអនុវត្តដោយគ្រប់ ជ្រុងជ្រោយ នូវសេ វាកម្មពាក់ព័ន្ធនិងការងារត្រួត ពិនិត្យដើម្បីធ្វើឱ្យ «សេដ្ឋកិច្ចរដូវផ្ការីក»មានអ្នកការពារ ។ ត្រូវអនុវត្តជាក់ស្តែងនូវសេវាកម្ម
ដោយគ្រប់ជ្រុងជ្រោយក្នុងនោះរួមបញ្ជូល ការទទួលទានស្នាក់នៅធ្វើដំណើរ ធ្វើកម្សាន្តនិង ទិញទំនិញធ្វើឱ្យបានល្អនូវការងារ លម្អិតដូចជាការគាំពារការធ្វើ ពាណិជ្ជកម្មក្នុងរមនីយដ្ឋាន ការប្រើប្រាស់ម្ហូបអាហារ និងធ្វើដំណើរយ៉ាងងាយស្រួ លជាដើមបន្តធ្វើឱ្យមាន សុក្រឹតភាពនូវបរិក្ខារ សាធារណៈកែលម្អបរិយាកាស ការប្រើប្រាស់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អក្នុងការ ធ្វើទេសចរណ៍ ។

ថ្ងៃទី២៤ខែសីហាឆ្នាំ២០០៥ លោកXi Jinpingបានចុះផ្សាយអត្ថបទក្រោមចំណង
ជើងថា«ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់»លើ«កាសែតប្រចាំថ្ងៃខេត្តZhejiang»ថាយើងរុករកភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិភាពចុះសម្រុងគ្នារវាង សេដ្ឋកិច្ចនិងសង្គមនិយាយធម្មតាគឺ ចង់បានទឹកថ្លានិងភ្នំបៃតង ហើយក៍ចង់បាន
ភ្នំមាសភ្នំប្រាក់ផងដែរ៕

To Top