ព័ត៌មានអន្តរជាតិ

ថៃ បិទលីងអនឡាញជាង ៩.៥០០ ក្នុងការបង្ក្រាបបារី អេឡិកត្រូនិក ឬ Vape

Bangkok Post

បរទេស៖ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បាន Block  ឬ រារាំង URLs ឬWebsite ជាង ៩.៥០០ ដែលពាក់ព័ន្ធនឹងការលក់បារី អេឡិចត្រូនិចក្នុងឆ្នាំកន្លងទៅ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាល គឺលោកស្រី Sasikarn Wattanachan បាននិយាយថា ការបង្រ្កាបលើក្រុមលក់បារីអេឡិចត្រូនិច គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការបិទបណ្តាញអនឡាញ ទាំងអស់ រួមទាំងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រដែលប្រើប្រាស់ក្នុងការលក់ និងការរត់ពន្ធ vapes ។

ចាប់ពីខែមីនា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រសួងបានទប់ស្កាត់វែបសាយចំនួន ៩ ៥១៥ URLs ដែលលក់ ឬនាំចូលបារីអេឡិចត្រូនិច។ គណនី X ចំនួន ៩.២០០, គេហទំព័រ ២៣៥, គណនី Facebook ២៨, គណនី Instagram ចំនួន១២ និងគណនី TikTok ចំនួន ១៤ ត្រូវបានបិទ។

ក្រសួង​ក៏​បាន​បិទ​ក្រុម Facebook ចំនួន ១២០ ដែល​ភ្ជាប់​នឹង​បារី​អេឡិចត្រូនិក។ លោកស្រី Sasikarn Wattanachan បាននិយាយផងដែរថា ក្រសួងបានប្រើប្រាស់ឧបករណ៍ស្តាប់សង្គម និងឧបករណ៍ត្រួតពិនិត្យទិន្នន័យ ហើយបានរកឃើញចំនួន បណ្តាញ ២៨៥ បានប្រកាសលើបារីអេឡិចត្រូនិចពីសំណាក់អ្នកលក់ និង ៩៣ ប្រកាសពីអ្នកទិញ។

យោងតាមច្បាប់ការពារអ្នកប្រើប្រាស់ អ្នកដែលលក់បារីអេឡិចត្រូនិច និងឧបករណ៍ពាក់ព័ន្ធអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ពិន័យជាប្រាក់អតិបរមា ៦០០.០០០ បាត ឬទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top