ព័ត៌មានអន្តរជាតិ

ស៊ុយអែត ប្រកាសបង្កើន ខ្ទង់ចំណាយយោធា ជិត៣០ពាន់លានដុល្លារ ទៀតរហូតដល់ឆ្នាំ២០៣៥

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសស៊ុយអែត គ្រោងនឹងបង្កើនការចំណាយ លើវិស័យការពារជាតិ របស់ខ្លួនចំនួន៣០០ពាន់លាន kronor ស៊ុយអែត ឬត្រូវជា២៩,៨ ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០៣៥ និងមានបំណងបង្កើន ការចំណាយលើវិស័យការពារជាតិ ដល់៣,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ ២០៣០ ។

នាយករដ្ឋមន្ត្រី Ulf Kristersson បានបង្ហាញផែនការនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយហៅវាថាជា ឧបករណ៍កែច្នៃដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមត្រ ជាក់ហើយបានកត់សម្គាល់ថាការវិនិយោគ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប្រាក់កម្ចី។

រដ្ឋាភិបាលបាននិយាយថា ចំណាត់ការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយក្នុងការពង្រឹងសមត្ថភាពការពាររបស់ប្រទេសស៊ុយអែត និងអឺរ៉ុប ។

គួរឲ្យដឹងដែរថាជំនួយផ្នែកហិរញ្ញវត្ថុនៅឆ្នាំនេះដល់អ៊ុយក្រែន ពីសំណាក់ប្រទេសស៊ុយអែតក៏នឹងកើនឡើងយ៉ាងខ្លាំង ដែររួមជាមួយនឹងការពង្រីក មូលនិធិសម្រាប់ឧបករណ៍ការពារ ការឆ្លើយតបការគំរាម កំហែងកូនកាត់ និងឆ្មាំតាមឆ្នេរសមុទ្រផង។

លោក Kristersson បាននិយាយថា គោលដៅ ៣,៥ភាគរយគឺជាគោលដ៏សមហេតុផលមួយ ស្របតាមគោលដៅនៃ ការចំណាយលើវិស័យការពារជាតិ នាពេលអនាគតដែលរំពឹងទុករបស់ណាតូដែលមានចន្លោះពី៣ទៅ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕

ប្រែសម្រួល៖ស៊ុនលី

To Top