ព័ត៌មានអន្តរជាតិ

លោក Macron ប្រកាសផ្តល់ជំនួយ ២ពាន់លានអឺរ៉ូបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ជំនួយបន្ថែមចំនួន ២ពាន់លានអឺរ៉ូឬ ២,២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Macron បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសបារាំងចំពោះសន្តិភាពយូរអង្វែង។

លោកZelensky បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយលោក Macron មុនពេលកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍នៃ សម្ព័ន្ធនៃឆន្ទៈឬ Coalition of Willing ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការគាំទ្រផ្នែកយោធា រយៈពេលខ្លីសម្រាប់អ៊ុយក្រែន និងស្វែងរកមធ្យោបាយដែលបណ្តាប្រទេសអ៊ឺរ៉ុប អាចផ្តល់ការធានាសន្តិសុខរយៈពេលវែង ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top