បរទេស៖ ចៅក្រមសហព័ន្ធ នៅថ្ងៃពុធបានរកឃើញថា កំដៅខ្លាំងនៅក្នុងពន្ធនាគាររដ្ឋតិចសាស់គឺ “មិនស្របតាមរដ្ឋធម្មនុញ្ញ” ប៉ុន្តែបានបដិសេធមិនបញ្ជាឱ្យរដ្ឋចាប់ផ្តើមដំឡើងម៉ាស៊ីន ត្រជាក់ភ្លាមៗនោះឡើយ ដែលអាចចំណាយ អស់រាប់ពាន់លាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចៅក្រមបានបញ្ជាក់ ពីការអះអាង ដែលនាំមកដោយ អ្នកតស៊ូមតិរបស់អ្នក ដែលត្រូវបានជាប់ឃុំនៅក្នុងរដ្ឋនេះ ដែលកំដៅរដូវក្តៅ តែងតែកើនឡើងលើសពី ១០០ អង្សាហ្វារិនហៃ ស្មើនឹង ៣៨ អង្សាសេ) ប៉ុន្តែពួកគេនឹងត្រូវបន្តដាក់សម្ពាធ លើបណ្តឹងរបស់ពួកគេ នៅពេលក្រោយក្នុងសវនាការ។
ពាក្យបណ្តឹងដំបូង ត្រូវបានប្តឹងនៅឆ្នាំ ២០២៣ ដោយលោក Bernie Tiede អតីតអ្នកប្រកបរបរបូជាសព ដែលកាត់ទោសឱ្យ ជាប់គុកអស់មួយជីវិត ដែលករណីឃាតកម្មបំផុសគំនិតរឿង “Bernie” ។ ក្រុមសិទ្ធិអ្នកទោសជា ច្រើនបន្ទាប់មក បានស្នើឱ្យចូលរួមការតស៊ូផ្លូវច្បាប់ និងពង្រីកវា។ បណ្តឹងនេះលើកហេតុផលថា កំដៅក្នុងបរិក្ខាររបស់រដ្ឋ ស្មើនឹងការដាក់ទណ្ឌកម្ម យ៉ាងឃោរឃៅ និងមិនធម្មតា ហើយស្វែងរកការបង្ខំឱ្យ រដ្ឋដំឡើងម៉ាស៊ីនត្រជាក់។
លោក Jeff Edwards មេធាវីនាំមុខសម្រាប់អ្នកទោស និងអ្នកតស៊ូមតិ បានហៅដីការបស់ចៅក្រមថា ជាជ័យជំនះ បើទោះបីជាវាមិនតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់ក៏ដោយ។
លោក Edwards បាននិយាយថា “យើងបានបង្ហាញពីករណីរបស់យើង” ។ “តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលរដ្ឋកំពុងធ្វើគឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដែលពួកគេត្រូវបានការពារ… នេះជាជំហានមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធពន្ធនាគាររដ្ឋតិចសាស់”។
សូមជម្រាបថា រដ្ឋតិចសាស់មានមនុស្សជាង ១៣០.០០០ នាក់ កំពុងជាប់នៅក្នុងពន្ធនាគារ ច្រើនជាងរដ្ឋណាទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ។ មានតែប្រហែលមួយភាគបីនៃអង្គភាពពន្ធនាគារប្រហែល ១០០ ប៉ុណ្ណោះ ដែលមានម៉ាស៊ីនត្រជាក់ពេញលេញ ហើយនៅសល់ គឺផ្នែកលើផ្នែក ឬគ្មានអគ្គិសនី៕
ប្រែសម្រួលៈ ណៃ តុលា
