បរទេស៖ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៧ រិចទ័រក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កឱ្យមានការរញ្ជួយ នៅទូទាំងប្រទេសវៀតណាម និងប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីមានកម្រិត 7.7 រ៉ិចទ័រ ហើយត្រូវបានបន្តដោយការរញ្ជួយដីដ៏ខ្លាំងមួយ។
វិទ្យាស្ថានភូគព្ភសាស្ត្រទីក្រុងហាណូយ បាននិយាយថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង 1:20 រសៀល។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានជម្រៅ ១០ គីឡូម៉ែត្រ (៦.២១ ម៉ាយ)។
ប្រជាជនដែលរស់នៅជាន់ខ្ពស់ក្នុងអាផាតមិន ជាច្រើននៅក្នុងស្រុកផ្សេងៗគ្នា នៅទូទាំងទីក្រុងហាណូយ ចម្ងាយជាង ១.០០០ គីឡូម៉ែត្រពីចំណុចកណ្តាល ដែលមានចម្ងាយប្រហែល ១៧,២ គីឡូម៉ែត្រពីទីក្រុង Mandalay មានអារម្មណ៍ថា គ្រឿងសង្ហារឹមរបស់ពួកគេរង្គោះរង្គើភ្លាមៗ។
លោក Nguyen Quy ដែលរស់នៅជាន់ទី ១៩ នៃអគារមួយក្នុងសង្កាត់ Nam Tu Liem ទីក្រុងហាណូយបាននិយាយថា “ដើមឈើនៅលើយ៉ររបស់ខ្ញុំបានញ័រក្នុងរយៈពេលជាង ១០ វិនាទី” ។
នៅទីក្រុងហូជីមិញ មនុស្សធ្វើការនៅក្នុងអគារការិយាល័យ និងនៅជាន់ខ្ពស់នៃអគារផ្ទះល្វែង មានអារម្មណ៍ញ័រក្នុងរយៈពេលប្រហែលមួយនាទី ៕
ប្រែសម្រួលៈ ណៃ តុលា
