ព័ត៌មានអន្តរជាតិ

ថៃ៖ មនុស្សម្នាក់ស្លាប់ បន្ទាប់ពីអគារកម្ពស់ច្រើន ជាន់មួយបានដួលរលំ នៅក្នុងរដ្ឋធានីបាងកក និងអគារខ្ពស់ៗជាច្រើន ខូចខាត

AFP

បរទេស៖ បើតាមសារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា មនុស្សមិនស្គាល់ចំនួនត្រូវបានជាប់ ហើយមនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារកម្ពស់ច្រើន ជាន់មួយបានដួលរលំនៅក្នុងរដ្ឋធានីបាងកក របស់ប្រទេសថៃ ក្រោយពីការរញ្ជួយដី នេះបើយោងតាមអាជ្ញាធរថៃ។

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានខូចខាត៕
ប្រែសម្រួលៈ ណៃ តុលា

To Top