ព័ត៌មានអន្តរជាតិ

សមាជិករដ្ឋ នៅតំបន់ប៉ាល់ទិក បង្ហាញក្តីព្រួយបារម្ភជុំវិញ បញ្ហាកាត់បន្ថយកម្លាំង យោធារបស់អង់គ្លេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត The Times បានរាយការណ៍ កាលពីថ្ងៃពុធ បានសរសេរថាថា មន្ត្រីកំពូលនៃប្រទេសអេស្តូនី បានបង្ហាញក្តីព្រួយ បារម្ភយ៉ាងខ្លាំង អំពីសន្តិសុខជាតិ របស់ពួកគេ ដោយសារតែការ ថយចុះយ៉ាងខ្លាំង នៃកងទ័ព និងរថក្រោះរបស់អង់គ្លេស ដែលត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃការបន្តរបស់ណាតូ នៅក្នុងតំបន់ប្រទេសបាល់ទិក ។
ការសម្រេចចិត្តកាត់បន្ថយនេះ ក៏ចោទជាសំណួរអំពីសមត្ថភាព របស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូន អ្នករក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន ក្នុងករណីមានបទ ឈប់បាញ់ផងដែរ។

លោកRiho Terras អតីតមេបញ្ជាការកងកម្លាំង ការពារជាតិអេស្តូនី និងឥឡូវនេះជា សមាជិកសភារបស់ប្រទេស បានប្រាប់កាសែត Times Radio ថាចក្រភពអង់គ្លេសហាក់ ដូចជាមិនអាចផ្តល់កម្លាំង ទំហំកងពលតូចបានទេ ដែលជាធម្មតាទាហានគួរមាន ចំនួនប្រហែលពី៣,០០០ ទៅ ៥,០០០នាក់។

លោកTerras បាននិយាយទៀតថា ៖ចក្រភពអង់គ្លេសមានការលំបាក ក្នុងការប្រមូលផ្តុំកងពលតូចមួយ ដើម្បីចូលរួមក្នុងប្រតិបត្តិការហើយ ខ្ញុំឃើញវាបានកើតឡើងរួច ទៅហើយនៅក្នុង ប្រទេសអេស្តូនីជារៀងរាល់ថ្ងៃ។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានព្រមានទៀតដែរថា ការតស៊ូផ្នែកហិរញ្ញវត្ថុរបស់យោធា អង់គ្លេសកំពុងត្រូវបានមើលឃើញ និងដោយលើកឡើងក្តីបារម្ភផ្សេងទៀត អំពីអសមត្ថភាពរបស់ចក្រភពអង់គ្លេស ក្នុងការចូលរួមយ៉ាងពេញ លេញនៅក្នុងសមយុទ្ធ Hedgehog ដែលជាប្រតិបត្តិការហ្វឹកហ្វឺនដ៏ធំបំផុត មួយរបស់ណាតូ នៅក្នុងតំបន់ ខែឧសភាខាងមុខនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top