ព័ត៌មានអន្តរជាតិ

អភិបាល​ក្រុង​បាងកក ​៖ ក្រោយគ្រោះរញ្ជួយដី បាក់រលំអគារកម្ពស់៣៣ជាន់មួយ និងអគារ ១៦៩ទៀត មានស្នាមប្រេះ

The Nation

បរទេស៖ អភិបាល​ក្រុង​បាងកក​ ប្រទេសថៃ ធ្វើ​បច្ចុប្បន្នភាព​អំពី​ឥទ្ធិពល​រញ្ជួយ​ដី៖ មាន​តែ​អគារ SAO ប៉ុណ្ណោះ​ដែល​បាក់រលំ។ ការ​ខូចខាត​មាន​កម្រិត​ ចំពោះ​អគារ​ដែល​កំពុង​សាងសង់​ ដោយ​មាន​របាយការណ៍​ចំនួន ១៦៩ នៃ​អគារ​ដែល​ប្រេះ​បែក ប៉ុន្តែ​មិន​មាន​ការ​ខូច​ខាត​ រចនាសម្ព័ន្ធ​ទេ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានធ្វើសន្និសីទសារព័ត៌មានមួយ ទាក់ទងនឹងស្ថានភាពរញ្ជួយដីនៅតំបន់បាងកក។ លោក​បញ្ជាក់​ថា ការ​ខូច​ខាត​ដែល​បណ្ដាល​ មក​ពី​គ្រោះ​រញ្ជួយ​ដី​នេះ ប៉ះពាល់​ខ្លាំង​ដល់​ អគារ​ដែល​កំពុង​សាងសង់។

អគារដែលរងការខូចខាត ខ្លាំងជាងគេ គឺអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងសង្កាត់ Chatuchak ដែលជាសំណង់កម្ពស់ ៣៣ ជាន់កំពុងសាងសង់ ។ អគារ​នេះ​បាន​បាក់​សង្កត់​កម្មករ​ សំណង់​ប្រមាណ ៨៣ នាក់​នៅ​ខាង​ក្នុង។ អ្នកស្លាប់បីនាក់ត្រូវ បានគេរាយការណ៍ ទោះបីជាមានអ្នកផ្សេងទៀត ត្រូវបានជួយសង្គ្រោះក៏ដោយ។ នេះទំនងជាការ ខូចខាតដ៏ធំបំផុត ដែលត្រូវបានរាយការណ៍ មកទល់ពេលនេះ។

ចំណុច​ទី​ពីរ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​រថយន្ត​ស្ទូច​ ដែល​ប្រើ​ក្នុង​ការ​សាងសង់​ខុនដូ​ នៅ​ក្នុង​សង្កាត់​Din Daeng។ រថយន្ត​ស្ទូច​បាន​រលំបុក​ផ្លូវ​ Din Daeng បណ្តាល​ឲ្យ​បិទ​ផ្លូវ​បណ្តោះអាសន្ន​។ យ៉ាង​ណា​មិញ ចរាចរណ៍​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ​៕
ប្រែប្រួលៈ ណៃ តុលា

To Top