ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាអាមេរិក ១០០ភាគរយ នឹងអាចយកបានទឹកដី Greenland 

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកប្រាកដថាទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland ហើយថាលោកបានអះអាងទៀតថា ពិតប្រាកដរួចទៅហើយអំពីការបញ្ចូលទឹកដីស្វយ័ត របស់ដាណឺម៉ាកមួយនេះមកឲ្យសហរដ្ឋអាមេរិក។

លោក Trump បានប្រាប់ទូរទស្សន៍ NBC របស់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា យើងនឹងទទួលបាន Greenland ច្បាស់ណាសគឺ១០០ភាគរយ ។ លោក​បាន​បញ្ជាក់​ថា ​អាមេរិកមាន​លទ្ធភាព​ល្អ​ដែល​យើង​អាច​ធ្វើ​វា​បាន​ ដោយ​គ្មាន​កម្លាំង​យោធា​យ​បន្ថែម​ថា​លោក​នឹង​មិន ​ដក​អ្វីដែលចង់បាននេះ​ចេញ​ពី​តុ​នោះ​ទេ​។

យោងតាមប្រធានាធិបតីអាមេរិក ការបញ្ចូលGreelandគឺជាបញ្ហានៃ សន្តិភាពអន្តរជាតិ និង សន្តិសុខ អាមេរិក។ នៅពេល​សួរថា​តើ​ការ​ផ្លាស់ប្តូរ​នេះ ​នឹង​ផ្ញើ​សារ​អ្វី​ទៅកាន់​ពិភពលោក​នោះ លោក Trump បាន​ថ្លែងថា​៖ ខ្ញុំ​ពិតជា​មិន​គិត​អំពី​រឿង​នោះ​ទេ ខ្ញុំ​ពិតជា​មិន​ខ្វល់​ទេ។

វីដេអូមួយដែលត្រូវបាន ចែករំលែកដោយលោក Trump កាលពីដើមសប្តាហ៍នេះបានអះអាងថា ដែនកោះទឹកកកនេះត្រូវបានគំរាមកំហែងដោយការឈ្លានពាន របស់រុស្ស៊ី និង ការពង្រីករបស់ចិន។ 

ឃ្លីបដដែល​នោះ​បាន​បញ្ជាក់ទៀត​ថា ភាព​ជា​ដៃគូ​រវាង​ Greeland និង​អាមេរិក មិន​មែន​គ្រាន់​តែ​ជា​ប្រវត្តិសាស្ត្រ​នោះ​ទេ វា​គឺ​ជា​វាសនា។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីមិនដែលគំរាមកំហែងនរណាម្នាក់ នៅក្នុងតំបន់អាកទិកនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top