បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សារព័ត៌មានចេញពី NBC News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងមានការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Trump និងលោកPutin បាននិយាយចុងក្រោយតាមទូរស័ព្ទកាលពីថ្ងៃទី ១៨ ខែមីនា ហើយបានយល់ព្រមធ្វើការឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន។
បន្ទាប់ពីការអំពាវនាវនេះ រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះដូរអ្នកទោស ហើយបានយល់ព្រមលើបទឈប់បាញ់មួយផ្នែក បើទោះបីជាទីក្រុងមូស្គូអះអាងថា ក្រុងគៀវ បានរំលោភលើកិច្ចព្រមព្រៀងនេះម្តងហើយម្តងទៀត ចាប់តាំងពីពេលនោះមកក្តី។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា ប្រធានាធិបតីទាំងពីរគ្រោងនឹង និយាយម្តងទៀតនៅសប្តាហ៍នេះ។
ប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់ដែរថា លោកនឹងដាក់ទណ្ឌកម្មរុស្ស៊ីប្រសិនបើលោកចាត់ទុកថា ជាការស្តីបន្ទោសក្នុងករណីបទឈប់បាញ់ក្នុង ជម្លោះអ៊ុយក្រែនត្រូវបរាជ័យដោយករណីណាមួយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
