ព័ត៌មានអន្តរជាតិ

ថៃ៖ ព្រឹក​ថ្ងៃអង្គារនេះ មានរញ្ជួយដីកម្រិត ២.៤ រ៉ិចទ័រ នៅខេត្ត Mae Hong Son និង កម្រិត ៤.៤ រ៉ិចទ័រ នៅមីយ៉ាន់ម៉ា

The Nation

បរទេស៖ នាយកដ្ឋាន​អង្កេត​ការ​រញ្ជួយ​ដី​របស់​នាយកដ្ឋាន​ឧតុនិយម​ថៃ​រាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅ 19.608°N និង 98.339°E នៅក្នុងស្រុកថមឡូត ក្នុងជម្រៅ ៣ គីឡូម៉ែត្រ។ ផ្នែកក៏បានបន្ថែមថា ការរញ្ជួយដីកម្រិត ៤.៤ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅមុននេះបន្តិចនៅថ្ងៃអង្គារនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ នាយកដ្ឋានក៏បានរាយការណ៍ពីការរញ្ជួយដីកម្រិតស្រាល ២.១ និង ១.៥ រិចទ័រនៅក្នុងស្រុក Muang និង Pai នៃខេត្ត Mae Hong Son នៅម៉ោង ៣ :៥៩នាទី ព្រឹក និង នៅម៉ោង ២:៣៥នាទី ព្រឹក។

រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអគារដែលរងការខូចខាតនោះទេ ប៉ុន្តែខាងនាយកដ្ឋាន នឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។

នាយកដ្ឋាន​អង្កេត​ការ​រញ្ជួយ​ដី​របស់​នាយកដ្ឋាន​ឧតុនិយម​របស់ថៃ ក៏បានដាស់តឿនអ្នកស្រុកនៅ Mae Hong Son ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើព័ត៌មានចុងក្រោយបំផុត និងជូនដំណឹងដល់ភ្នាក់ងារពាក់ព័ន្ធអំពីការរញ្ជួយ ឬការខូចខាតដែលពួកគេជួបប្រទះ៕

ប្រែប្រួលៈ ណៃ តុលា

To Top