បរទេស៖ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បានប្រកាសបទឈប់បាញ់ជាឯកតោភាគី ក្នុងការប្រយុទ្ធប្រឆាំង នឹងពួកឧទ្ទាម រហូតដល់ថ្ងៃទី២២ ខែមេសា ដើម្បីពន្លឿន កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដី ដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ៣.០០០ នាក់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរបស់ អគ្គមេបញ្ជាការក៏បាននិយាយផងដែរថា ខ្លួននឹង “ចាត់វិធានការតបតជាចាំបាច់” ក្នុងអំឡុងពេលនោះ ប្រសិនបើក្រុមប្រឆាំង ព្យាយាមបំផ្លាញខ្សែទំនាក់ទំនង ប្រមូលផ្តុំកម្លាំង ឬដណ្តើមយកទឹកដីថ្មី។
មុននេះ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានច្រានចោលសំណើបទឈប់ បាញ់ពីក្រុមឧទ្ទាមដែលកំពុងស្វែងរក ការសម្របសម្រួល ដល់តំបន់ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ចំពេលមានការព្រួយបារម្ភថា ជម្លោះកំពុងរារាំងដល់កិច្ចខិតខំប្រឹង ប្រែងសង្គ្រោះ។
ទង្វើនេះផ្តល់នូវការសង្គ្រោះដ៏ខ្លីមួយដ៏មានសក្តានុពល ពីការប្រយុទ្ធគ្នា ដែលបានគ្រប់គ្រងកាលពីបួនឆ្នាំមុន បន្ទាប់ពីយោធាបានដណ្តើមកាន់កាប់ប្រទេសជាច្រើន នៅក្នុងរដ្ឋប្រហារ ។ ទោះបីជាការខូចខាតពីការរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រនៅតែត្រូវបាន គេវាយតម្លៃក៏ដោយ ក៏ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរាយការណ៍ពីការ វាយប្រហារតាមផ្លូវអាកាសថ្មីៗរបស់យោធា កាលពីថ្ងៃសុក្រនៅក្នុងតំបន់ ដែលនៅជិតនឹងចំណុចកណ្តាលនៃរញ្ជួយដី។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣.០០៣ នាក់, អ្នករបួស ៤.៥១៥ នាក់ និង មនុស្ស ៣៥១នាក់ទៀតបាត់ខ្លួន ដោយសារតែការរញ្ជួយដី , នេះបើយោងតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋ៕
ប្រែសម្រួលៈ ណៃ តុលា
