ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ លទ្ធភាព នៃការបំពេញទស្សនកិច្ច របស់ប្រេសិតពិសេស លោក Putin ទៅកាន់ទីក្រុងវ៉ាស៊ិនតោន អាចនឹងកើតឡើង

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា បេសកជនសេដ្ឋកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺលោក Kirill Dmitriev អាចធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ។

ដំណឹងនេះត្រូវបានគេរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា លោក Dmitriev ដែលជាប្រធានមូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យរបស់រុស្ស៊ីអាចធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាជាមួយអ្នកចរចារបស់ប្រធានាធិបតី Donald Trump សម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែនលោក Steve Witkoff ។

កិច្ចប្រជុំនេះ ត្រូវបានគេរាយការណ៍ថា នឹងមានបំណង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត នៅពេលដែលពួកគេស្វែង រកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងនោះ។

ដោយត្រូវបានសាក​សួរ​ដើម្បី​បញ្ជាក់​របាយការណ៍ លោក Peskov បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ដំណើរ​ទស្សនកិច្ច​បែប​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ឬ​កាលបរិច្ឆេទ​បន្ថែម​ឡើយ។ លោក​បាន​បន្ថែម​ថា ទីក្រុង​មូស្គូ​បន្ត​ទំនាក់​ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន តាម​រយៈ​បណ្តាញ​ផ្សេងៗ ទាំង​បញ្ហា​ការទូត និង​ជម្លោះ​អ៊ុយក្រែនដែរ។

គួរឲ្យដឹងដែរថាមុននេះបន្តិចលោក Dmitriev ក៏បានឆ្លើយតបទៅនឹង របាយការណ៍ស្តីពីផែនការធ្វើដំណើររបស់គាត់ជាមួយនឹងការបង្ហោះនៅលើ X ដោយសរសេរថា យើងប្រហែល ជាអាចធ្វើទៅរួច ហើយបន្ថែមថា ចុះប្រសិនបើទំនាក់ទំនង ដែលប្រសើរឡើង គឺពិតជាអ្វីដែលពិភពលោក ត្រូវការសម្រាប់សន្តិសុខ និងសន្តិភាពពិភពលោក យូរអង្វែងជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top