ព័ត៌មានអន្តរជាតិ

សហភាពអឹរ៉ុប កំពុងរៀបចំការងារ ដើម្បីឆ្លើយតបទៅនឹងការ តម្លើងពន្ធរបស់លោក Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ ព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានសរសេរកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពថា គណៈកម្មការអឺរ៉ុបនឹងស្នើបញ្ជី ទំនិញអាមេរិកដើម្បីកំណត់ គោលដៅជាមួយនឹងពន្ធបន្ថែម ដើម្បីឆ្លើយតបទៅនឹងការដកទំនិញថ្មី ដែលដាក់ដោយសហរដ្ឋអាមេរិក។

នៅក្នុងកំណែទម្រង់ជាមូលដ្ឋាន នៃគោលនយោបាយពាណិជ្ជកម្ម លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពន្ធអប្បបរមា១០ភាគរយទៅ លើការនាំចូលទាំងអស់ រួមជាមួយនឹងពន្ធបន្ថែម ទៅវិញទៅមក លើប្រទេសរាប់សិប ដែលលោកបានចោទប្រកាន់ ពីបញ្ហាជញ្ជឹងពាណិជ្ជកម្ម មិនស្មើភាពជាមួយសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាការ​នាំ ​ចេញ​របស់​សហភាព​អឺរ៉ុប​បាន​រង​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង ដោយ​ប្រឈម​នឹង​អត្រា១០ភាគរយ បន្ថែមដោយសហរដ្ឋអាមេរិក។ លោក Trump បានលើកឡើងថា ប្រទេសជាច្រើនកំពុង ហែកហួរ អាមេរិក តាមរយៈ គោលនយោបាយបង្កគ្រោះថ្នាក់ ដូចជាការគ្រប់គ្រងរូបិយប័ណ្ណ និងពន្ធលើតម្លៃបន្ថែមហួសហេតុ។

យោងតាមប្រភពពី ​​Reuters ដដែលបានឱ្យដឹងដែរថា ការប្រឆាំងពន្ធដែលបានគ្រោង ទុករបស់សហភាពអឺរ៉ុបនឹងគ្រប ដណ្តប់រហូតដល់ទំហំ ដល់ទៅ២៨ពាន់លានដុល្លារនៃផលិតផលអាមេរិកដែល បញ្ជីទំនិញទាំងនោះរួមមានសាច់ ធញ្ញជាតិ ស្រា ឈើ សំលៀកបំពាក់ ស្ករកៅស៊ូ អំបោះដុសធ្មេញ ម៉ាស៊ីនបូមធូលី និងក្រដាសបង្គន់។

ដោយឡែកនៅអាមេរិកវិញ មកទល់សប្តាហ៍នេះសកម្មជន ឆ្វេងនិយមរាប់ម៉ឺននាក់បានដើរ តាមផ្លូវទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងពន្ធគយ និងគោលនយោបាយផ្សេងទៀត របស់រដ្ឋបាលលោក Trump ៕

ប្រែសម្រួល៖ស៊ុនលី

To Top