បរទេស៖ ក្រុមហ៊ុនផលិតសំបកកង់ចិន មួយកំពុងស្ថិតក្រោម ការស៊ើបអង្កេត លើការចោទប្រកាន់ថា បានរត់ពន្ធសំបកកង់ ដែលមិនមានស្តង់ដារ ចូលទៅក្នុងប្រទេសថៃ ដោយកែប្រែវា និងដាក់ស្លាកលេខខុស សម្រាប់ការនាំចេញ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម របស់ប្រទេសថៃ កំពុងស៊ើបអង្កេតក្រុមហ៊ុន ផលិតសំបកកង់កៅស៊ូរបស់ចិន ជុំវិញការចោទប្រកាន់ ពីការរត់ពន្ធ និងកែប្រែសំបកកង់ ដែលមិនមានស្តង់ដារ សម្រាប់លក់បន្តជាផលិត ផលទើបផលិតថ្មី។
ប្រភពពីក្រសួងដែល សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ឈ្មោះក្រុមហ៊ុនកំពុងត្រូវ បានឃុំទុកដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។
យោងតាមប្រភពដដែល គឺក្រុមហ៊ុនចិននេះ ត្រូវបានចោទប្រកាន់ថា បានរត់ពន្ធសំបកកង់ខូចពីប្រទេសចិន។ ក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគ សម្រាប់ផលិតសំបកកង់ រថយន្តនៅក្នុងប្រទេសថៃ ដោយប្រើប្រាស់វត្ថុធាតុដើម នាំចូលពីប្រទេសចិន។ ទោះជាយ៉ាងណា គេរាយការណ៍ថា ក្រុមហ៊ុនបានប្រើ តែកម្មករចិនប៉ុណ្ណោះ៕
