ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស កំពុងប្រកួតប្រជែង ក្នុងការធ្វើតេស្តមីស៊ីលល្បឿនលឿន ជាងសម្លេងសហការ ជាមួយនឹងអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស បានសហការជាមួយក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនឯកជនជាច្រើន ដើម្បីធ្វើតេស្តដោយជោគជ័យ នូវមីស៊ីលល្បឿនលឿន ជាងសំលេងរបស់ខ្លួន។

មីស៊ីល Hypersonic គឺជាមីស៊ីលដែលអាចធ្វើដំណើរក្នុងល្បឿន យ៉ាងហោចណាស់៥ដងនៃល្បឿនសំលេងដែល ល្បឿនដែលធ្វើឱ្យពួកវាពិបាកខ្លាំង ឬមិនអាចស្ទាក់ចាប់ដោយប្រើប្រព័ន្ធ ការពារអាកាសទំនើប។ ប្រទេសរុស្ស៊ីកន្លងមក​បាន​ណែនាំ​និង​ដាក់​ពង្រាយមីស៊ីល​ប្រភេទ​នេះ​ ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​អ៊ុយក្រែន។

ក្រសួងការពារជាតិ ក៏បាននិយាយទៀតដែរថា តាមផែនការការសាកល្បង ដែលជោគជ័យ នៃម៉ាស៊ីនមីស៊ីល Cruise គំរូ នឹងជួយក្នុងការបំពាក់អាវុធ ដល់ចក្រភពអង់គ្លេស នៅឆ្នាំ២០៣០ខាងមុខនេះ។

គួរឲ្យដឹងដែរថាក្រុមការងាររួមគ្នា ដែលដឹកនាំដោយមន្ទីរពិសោធន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ របស់ចក្រភពអង់គ្លេស (Dstl) សហការជាមួយមន្ទីរពិសោធន៍ ស្រាវជ្រាវកងទ័ពអាកាសសហរដ្ឋអាមេរិក និងក្រុមហ៊ុននៅក្នុង ឧស្សាហកម្មនេះ បានដំណើរការការធ្វើតេស្តចំនួន២៣៣រួច មកហើយនៃម៉ាស៊ីនធំហើយ នៅពេលដែលបានបញ្ចប់ គេនឹងអាចទទួលបាននូវប្រព័ន្ធជំរុញ មីស៊ីលដែលអាចធ្វើដំណើរ ក្នុងល្បឿនជាច្រើនពាន់ ម៉ាយក្នុងមួយម៉ោង៕

ប្រែសម្រួល៖ស៊ុនលី

To Top