ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន ប្តេជ្ញាបង្កើនសមត្ថភាព ដឹកជញ្ជូន ជាមួយនឹងអង្គភាពថ្មី

kyodo

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានសន្យាពង្រឹង សមត្ថភាព ដឹកជញ្ជូនរបស់កងកម្លាំងស្វ័យការពារទៅកាន់កោះ ភាគខាងត្បូងដាច់ស្រយាលរបស់ខ្លួន តាមរយៈអង្គភាពដែលទើបនឹងដាក់ឱ្យដំណើរការថ្មី ដែលផ្ដោតលើការដឹក ជញ្ជូនតាមផ្លូវសមុទ្រ ចំពេលមានភាពតានតឹងកើនឡើង ជុំវិញច្រកសមុទ្រតៃវ៉ាន់ ។

លោក Nakatani បានឲ្យដឹងនៅក្នុងពិធីមួយនៅទីក្រុង Kure ភាគខាងលិចនៃខេត្តហ៊ូរ៉ូស៊ីម៉ា ដើម្បីសម្គាល់ការបង្កើតក្រុមដឹកជញ្ជូនតាមសមុទ្រ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមីនាថា “អង្គភាពនេះនឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពកាន់តែលឿន និងមានសុវត្ថិភាពជាងមុន” ។

ក្រុមដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្ត្រីការពារជាតិ មានសមាជិកប្រហែល១០០នាក់។ វាមានគោលបំណងមានកប៉ាល់ដឹកជញ្ជូនចំនួន ១០ នៅខែមីនា ឆ្នាំ២០២៨ ដោយមានពីរបានសាងសង់រួចហើយ នេះបើយោងតាម SDF ។ ប្រធានអង្គភាពទាំងពីរគឺជាសមាជិក នៃកងកម្លាំងការពារស្វ័យការពារ ដែនសមុទ្រ ខណៈដែលសមាជិកនាវិកផ្សេងទៀត ភាគច្រើនមកពីកងកម្លាំង ស្វ័យការពារដីគោក MSDF បានជួយបណ្តុះបណ្តាលនាវិក ។

លោក Nakatani បាននិយាយថា “វាគឺជាជំហានដ៏សំខាន់ជាប្រវត្តិសាស្ត្រ ដែលយើងបានបង្កើតអង្គភាពថ្មីជាមួយ GSDF និង MSDF ដែលធ្វើការលើវាជាមួយគ្នា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ចំណាត់ការនេះកើតឡើង នៅពេលដែលចិនបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ ទុកជារបស់ខ្លួន ហើយមិនបានបដិសេធការប្រើកម្លាំង ដើម្បីនាំយកមកក្រោមការគ្រប់គ្រង របស់ខ្លួន។ តៃវ៉ាន់ ត្រូវបានគេមើលឃើញថា ជាចំណុចសំខាន់ខាងយោធា ដែលអាចទាក់ទាញ សហរដ្ឋអាមេរិកឱ្យមានជម្លោះជាមួយចិន ដែលបង្កបញ្ហាប្រឈមផ្នែកសន្តិសុខ យ៉ាងធ្ងន់ធ្ងរសម្រាប់សម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន ដោយសារតែនៅជិតប្រជុំកោះឆ្ងាយៗរបស់ខ្លួន រួមទាំងប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ នៅសមុទ្រចិនខាងកើត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top