ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងស្វែងរកអ្នកមកជំនួស សេវាកម្មក្រុមហ៊ុន Starlink នៅក្នុងប្រទេសអ៊ុយក្រែន

RT NEws

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ពីប្រតិបត្តិករផ្កាយរណបបារាំង-អង់គ្លេស Eutelsat ថាអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវបានបង្ហាញបំណងចង់ជំនួស Starlink របស់ Elon Musk នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគ្មានអ្នកផ្តល់សេវាក្នុងស្រុកអាចជំនួសកន្លែងនេះនៅឡើយទេ។

ទីក្រុងប្រ៊ូសែលមានការព្រួយបារម្ភថា មហាសេដ្ឋីបច្ចេកវិទ្យាអាចនឹងធ្វើការសម្រេចចិត្តណាមួយក្នុងការបិទសេវាកម្ម និងរំខានដល់ទំនាក់ទំនងយោធាអ៊ុយក្រែន។

លោកMusk ដែលគ្រប់គ្នាស្គាល់ថាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក Donald Trump និងជានាយកប្រតិបត្តិនៃ SpaceX ដែលប្រតិបត្តិការ Starlink បានផ្តល់សេវាកម្មស្ថានីយអ៊ីនធឺណិតផ្កាយរណបជាង៤០,០០០ ដល់ទីក្រុងគៀវ ចាប់តាំងពីឆ្នាំ ២០២២មកម្ល៉េះ។

មកទល់ពេលនេះក្រុមទាហាន​អ៊ុយក្រែន​បាន​មក​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រព័ន្ធ​ផ្កាយរណបទាំងនោះក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ។ SpaceX ក៏បានផ្តល់សិទ្ធិចូលប្រើ Starshield ដែលជាបណ្តាញថ្នាក់យោធាដែលមានសុវត្ថិភាពជាងមុនផងដែរ។

ខណៈពេលដែលរដ្ឋាភិបាលរបស់លោក Vladimir Zelensky បានចាត់ទុកលោក Musk ជាអ្នកគាំទ្រដ៏សំខាន់នោះ ទំនាក់ទំនងកាន់តែជូរចត់ នៅពេលដែលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ កាន់តែរិះគន់ទៅលើកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវទៅវិញ៕

ប្រែសម្រួល​៖ស៊ុនលី

To Top