ព័ត៌មានអន្តរជាតិ

ថៃ បង្ក្រាបករណីលាងលុយ ដោយរឹបអូសលុយជាង ១,៩ ពាន់លានបាត និងចាប់ខ្លួនជនសង្ស័យជាង ២.៣០០ នាក់

Bangkok Post

បរទេស៖ ប៉ូលិសថៃបាននិយាយថា លុយជាង ១,៩ ពាន់លានបាតត្រូវបានរឹបអូសក្នុងប្រតិបត្តិការ បង្រ្កាបការលាងលុយក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយជនសង្ស័យជាង ២.៣០០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋទាក់ទងនឹងបារីអេឡិចត្រូនិច និងឧស្ម័នធ្វើឱ្យសប្បាយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Prachuap Wongsuk ក្នុងតួនាទីជាប្រធានមជ្ឈមណ្ឌលប្រឆាំងការលាងលុយ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាកាលពីម្សិលមិញជាមួយមន្ត្រីជាន់ខ្ពស់មកពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) ការិយាល័យនគរបាលក្រុង (MPB) នាយកដ្ឋាននគរបាលការពារអ្នកប្រើប្រាស់ និងនគរបាលភូមិភាគទី១ និងទី២។

ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣១ ខែមីនា មជ្ឈមណ្ឌលបានស៊ើបអង្កេតករណីលាងលុយកខ្វក់ចំនួន ២៥២ ករណី និងរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ ១,៩ ពាន់លានបាត។

ទាក់ទិននឹងការបង្រ្កាបបារីអេឡិចត្រូនិក ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យសប្តាហ៍មុន ជនសង្ស័យចំនួន ២.៣៣៧ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងទំនិញដែលរឹបអូសគឺ Vape បានជាង ១,៦ លាន items ដែលមានតម្លៃសរុបជាង ២៩៦ លានបាត។

ផ្លូវប្រតិបត្តិការនៃករណីសំខាន់ៗចំនួន ២២ ត្រូវបានត្រួតពិនិត្យ ដែលនាំឱ្យមានការរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ២០២ លានបាត។

ការបង្រ្កាបនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោកស្រី Paetongtarn Shinawatra ក្នុងការបង្រ្កាបបារីអេឡិចត្រូនិច ដោយរឹបអូសវត្ថុ ក៏ដូចជាថវិកា និងទ្រព្យសម្បត្តិរបស់ជនល្មើស៕

ប្រែសម្រួលៈ ណៃ តុលា

To Top