ក្នុងនាមជាអនុប្រធានាធិបតី របស់សហរដ្ឋអាមេរិក លើកនេះលោកVance បានធ្វើឱ្យទូទាំងពិភពលោក មានការយល់ដឹងថ្មីម្តងទៀត តាមរយៈទង្វើអសីលធម៌ យ៉ាងកម្រោល ។
ពេលថ្មីៗកន្លងទៅនេះ ពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធ សារព័ត៌មានអាមេរិកលោកVance បានបង្ហាញពីក្ដីអាណិត ចំពោះការដែលសហរដ្ឋអាមេរិក “រងភាពអយុត្តិធម៌”ក្នុងពាណិជ្ជកម្មអន្តរជាតិ ។ ពេលថ្លែងដល់ប្រទេសចិន លោកបានបញ្ចេញសំដីមិន គួរសមដោយហៅប្រទេសចិនថាជា “អ្នកស្រែ” ។ បន្ទាប់ពីបានព្រលយសម្តីបែបនេះ បានបណ្តាលឱ្យគេសើចចំអក តាមបណ្តាញទំនាក់ទំនងសង្គមភ្លាមៗ ៖ “ហៅជនជាតិចិន អ៊ីចឹងពិតជាមិនដឹងអីមែន!” “ជនជាតិចិន មានបណ្តាញ រថភ្លើងល្បឿនលឿន ដ៏ធំបំផុតនិងរថយន្តអគ្គិសនី ដ៏ជឿនលឿនបំផុត លើទូទាំងពិភពលោក ចុះសហរដ្ឋអាមេរិកវិញ មានអ្វីដែរ?” “នេះជាពូជសាសន៍និយម ចក្រពត្តិនិយម និងការបង្ហាញពីអំនួតនិងភាពអវិជ្ជា” ។ល។ សឹងតែមានប្រព័ន្ធសារព័ត៌មាន អាមេរិកបានរិះគន់ថា ពាក្យសម្តីប្រកបដោយលក្ខណៈវាយប្រហារសំដៅចំពោះប្រទេសចិនរបស់លោក Vance “ធ្វើឱ្យជនជាតិអាមេរិកទូទាំងពិភពលោក សុទ្ធតែអាម៉ាស់មុខ” ។
លោក Vance ត្រូវជនជាតិ ចិន ស្គាល់តាមរយៈសៀវភៅលក់ដាច់ណាស់ មួយក្បាលដែលមានចំណងជើងថា《Hillbilly Elegy》 ដែលលោកធ្លាប់សរសេរ នៅរយៈពេលជាច្រើនឆ្នាំមុន ។ ប៉ុន្តែ លោក Vance ដែលធ្លាប់ហៅខ្លួនឯងថា “អ្នកស្រែ”បានបង្ហាញពីភាពអំនួត របស់វរជននិយម បន្ទាប់ពីសម្រេចបាន នូវអ្វីដែលហៅថាឡើងវណ្ណៈយ៉ាងឆាប់រហ័ស ។

មុនពេលវាយប្រហារប្រទេសចិន ក្នុងចេតនាអាក្រក់ លោកក៏បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ មានការខឹងសម្បាជាច្រើនលើកហើយ ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោកVance បានរិះគន់ទ្វីបអឺរ៉ុបយ៉ាងខ្លាំងក្លាអំពីបញ្ហាប្រជាធិបតេយ្យនិងជនអន្តោប្រវេសន៍ជាដើម ដែលនាំឱ្យឥស្សរជនអឺរ៉ុប មិនពេញចិត្តយ៉ាងកម្រោល ។ កាលពីខែមីនា កិច្ចសន្ទនានៅសេតវិមានរវាងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងថ្នាក់ដឹកនាំអាមេរិក បានបញ្ចប់ដោយមិនសប្បាយចិត្ត មូលហេតុគឺលោក Vance បានឈ្លោះជាមួយលោក Zelensky យ៉ាងខ្លាំងនៅហ្នឹងកន្លែង ។ មុននេះមិនជាយូរប៉ុន្មាន ដើម្បីសហការជាមួយផែនការ “លេបត្របាក់”របស់ថ្នាក់ដឹកនាំអាមេរិក លោក Vance បានបង្ខំចិត្តឡើង លើកោះ Greenland ដែលរិះគន់ដាណឺម៉ាកផង ឃោសនា បំប៉ោងពី “ការដកខ្លួនចេញពីដាណឺម៉ាក ហើយក្លាយជាទឹកដី សហរដ្ឋអាមេរិកផង ដែលបណ្តាលឱ្យប្រជាជនក្នុងតំបន់ ថ្កោលទោសយ៉ាងខ្លាំង ។
មានការវិភាគលើកឡើងថា ក្នុងនាមជាធនធានមនុស្សដ៏ឆ្នើមជំនាន់ក្រោយ ដែលដំឡើងតំណែងដោយប្រធានាធិបតីអាមេរិក លោក Vance បានយកភាពអសីលធម៌និងភាពខ្លាំងចចេសធ្វើជាចរិតខ្លួន ដែលបានឆ្លុះបញ្ចាំងពីភាពក្រអឺតក្រអោងដែល “តម្កល់ជនស្បែកសជាស្នូល” ក៏ដូចជាក្រអឺតក្រទមនិងល្ងង់ខ្លៅនៃអនុត្តរភាពបែបអាមេរិកផងដែរ ។
ទង្វើដ៏អវិជ្ជារបស់លោក Vance ក៏បានបង្ហាញដែរថា គាត់មិនស្វែងយល់ពីប្រទេសចិន មិនស្វែងយល់ ពីបម្រែបម្រួលពីមួយថ្ងៃ ទៅមួយថ្ងៃនៃការអភិវឌ្ឍ របស់ចិន មិនស្វែងយល់ ពីបម្រែបម្រួលយ៉ាងស៊ីជម្រៅ នៃនិម្មាបនកម្មពិភពលោក ហើយមិនចង់ប្រឈមមុខ នឹងការពិតជាក់ស្តែង ដែលអនុត្តរភាពបែបអាមេរិកកំពុងថមថយចុះជិតដល់ទីបញ្ចប់ ។ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបានវាយតម្លៃថា ពេលសមត្ថភាពជាក់ស្តែង មិនអាចទ្រទ្រង់នឹងមហិច្ឆិតាបាន ភាពក្រអឺតក្រអោង ចុងក្រោយក៏ក្លាយជាផ្ទាំងក្រណាត់ បិទបាំងភាពអាម៉ាស់ដែរ ។ អ្នកនយោបាយអាមេរិកដូចជាលោក Vance ជាដើមគួរបើកភ្នែកមើល ឱ្យធំសម្លឹងពិភពលោកនេះ!
