ទាក់ទិននឹងទំនាក់ទំនងចិន និងអាមេរិក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងក្នុងពេលជួប ជាមួយលោកបៃឌិន អតីតប្រធានាធិបតីអាមេរិក នៅក្រុងលីម៉ា រដ្ឋនធានីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិន គឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន ។ ចិននិងអាមេរិកក្នុងនាមជាប្រទេសធំទាំងពីរពេលទាក់ទងគ្នាភាគី ណាមួយក៏មិនអាចកែប្រែភាគីដៃ គូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញ ផលប្រយោជន៍ស្នូល របស់គ្នាហើយក៏រឹត តែមិនអាចធ្វើបដិបក្ខថែមទៀត ។
ក្រោមបរិបទបច្ចុប្បន្ននេះ ផលប្រយោជន៍រួមរវាងចិន និងអាមេរិក មិនមែនកាត់បន្ថយទេ ផ្ទុយទៅវិញបានកើនឡើងច្រើនជាងមុន ។ ការអភិវឌ្ឍទំនាក់ទំនងចិនអាមេរិក គួរគិតគូរ ដល់សុខុមាលភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ប្រមូលផ្តុំនូវកម្លាំង របស់ប្រជាជន នៃប្រទេសទាំងពីរ ។ ចិននិងអាមេរិក គួរគិតគូរពីជោគវាសនាអនាគតរបស់មនុស្សជាតិ ដើរតួនាទីយ៉ាងសកម្ម ដើម្បីសាមគ្គីភាពពិភពលោក ។ បើសិនជាប្រទេសទាំងពីរចិន និងអាមេរិកធ្វើជាដៃគូ ស្វែងរកចំណុចខុសគ្នា និងទុកចំណុចមិនដូចជានៅមួយអន្លើ នោះទំនាក់ទំនងចិន និងអាមេរិកក៏នឹងទទួលបានការអភិវឌ្ឍជានិរន្តភាព ។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច មិនគួរជាប្រធានបទសំខាន់ក្នុងយុគសម័យនេះឡើយ សាមគ្គីភាពនិងការសម្របសម្រួល ទើបអាចពុះពារ ឧបសគ្គក្នុងកាលៈទេសៈនេះ។
ចិននិងអាមេរិក ត្រូវបន្តឈ្វេងយល់វិធីសាស្ត្ររួមរស់ ជាមួយគ្នាយ៉ាងត្រឹមត្រូវ ។ ភាគីចិនមានឆន្ទៈរួមជាមួយអាមេរិកបន្តរក្សាកិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីបន្តនិន្នាការប្រកបដោយស្ថិរភាពដែលទទួលបានមកដោយមិនងាយស្រួល។ សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចត្រូវបានដកហូតទេ ហើយក៏មិនអាចមើលរំលងផងដែរ៕
