បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារចំនួន៥ដង ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
របាយការណ៍ដដែល ដោយក្រសួងក៏បាននិយាយដែរថា ការវាយប្រហារនេះគឺជាការរំលោភ ចុងក្រោយដោយទីក្រុងគៀវ នៃបទឈប់បាញ់ដែល សម្របសម្រួលដោយ សហរដ្ឋអាមេរិកនាពេលកន្លងមក។
ឧប្បត្តិហេតុដែលបានរាយបញ្ជីរួមមានការ បាញ់ផ្លោងប្រឆាំងនឹងបណ្តាញអគ្គិសនីរបស់រុស្ស៊ី និងការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកប្រឆាំងនឹងស្ថានីយបំប្លែង ដែលទាំងអស់នេះបណ្តាល ឱ្យមានការរំខានដល់ការផ្គត់ផ្គង់អគ្គិសនី ជាច្រើនកន្លែង។
បទឈប់បាញ់មួយផ្នែកត្រូវបានប្រកាសដោយរុស្ស៊ីនៅថ្ងៃទី ១៨ មីនា បន្ទាប់ពីប្រធានាធិបតីVladimir Putin បានសន្ទនាតាមទូរសព្ទជាមួយសមភាគីអាមេរិកលោក Donald Trumpហើយទាំងដែលលោក Vladimir Zelensky របស់អ៊ុយក្រែន ក៏បានគាំទ្រជាសាធារណៈនូវគំនិតនេះដូចគ្នា ប៉ុន្តែក៏បានត្អូញត្អែរថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ពេញលេញនោះទេ។
លោកPutinបានធ្វើការឆ្លើយតប តាមរយៈការលើកឡើងអំពីការលំបាក ក្នុងការត្រួតពិនិត្យការរំលោភលើខ្សែ បន្ទាត់ជួរមុខនិងប្រសិទ្ធភាព ដែលទីក្រុងគៀវ ក្នុងការប្រើប្រាស់ការផ្អាក សម្រាប់ការកសាងយោធា ដោយពន្យល់ពីការព្រួយបារម្ភរបស់គាត់ អំពីបទឈប់បាញ់ពេញលេញ មួយពិតប្រាកដ ។
ទោះបីជាយ៉ាងណាក្តីក្រសួង ការពារជាតិបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនៅតែបន្តគោរពបទឈប់បាញ់ លើការវាយប្រហារថាមពល ទោះបីជាមានការរំលោភបំពាន របស់អ៊ុយក្រែនក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី
