ថ្ងៃទី ១២ ខែ មេសា តាមម៉ោងតំបន់ខាងកើត របស់សហរដ្ឋអាមេរិក អាមេរិកបានប្រកាស ពីអនុស្សរណៈពាក់ព័ន្ធ ស្តីពីការលើកលែងការដាក់“ពន្ធគយបដិការ” ទៅលើផលិតផលមួយចំនួន ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃវៃឆ្លាត បរិក្ខារផលិតវត្ថុ ពាក់កណ្ដាលចម្លងនិងសៀគ្វីរួមបញ្ចូលគ្នាជាដើម ។ ខណៈពេលដំណឹងនេះត្រូវបានប្រកាស មជ្ឈដ្ឋានមតិក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រព័ន្ធសារព័ត៌មានបរទេស ដូចជាកាសែត«Financial Times» របស់ប្រទេសអង់គ្លេសជាដើម សម្គាល់ឃើញថា នេះជាសញ្ញាដំបូងដែលបង្ហាញឱ្យឃើញថា អាមេរិកនឹងបន្ធូរបន្ថយ ការដាក់ពន្ធគយទៅលើប្រទេសចិន ។ យប់ថ្ងៃទី ១៣ ខែមេសា ប្រទេសចិនបានឆ្លើយតបថា នេះជាជំហានតូចមួយ របស់អាមេរិកដែលឆ្ពោះ ទៅកាន់ការកែតម្រូវទង្វើខុសឆ្គង នៃការដាក់ពន្ធគយបដិការ ដោយឯកតោភាគី ។

តាមពិតទៅ ការកែតម្រូវកំហុស របស់រដ្ឋាភិបាលអាមេរិកគឺប្រកបដោយភាពចាំបាច់ ។ ក្នុងនាមជាប្រទេសធំទីពីរខាង ការនាំចេញនាំចូលIntermediate products ផលិតកម្មរបស់អាមេរិក លើវិស័យកម្រិតមធ្យមនិងបច្ចេកវិទ្យាខ្ពស់ ភាគីច្រើនស្ថិតនៅអង្គភាព សេដ្ឋកិច្ចងើបឡើងថ្មី ដែលមានសមត្ថភាពផលិត និងសមត្ថភាពរួម បញ្ចូលខាង ឧស្សាហកម្មយ៉ាងខ្លាំងដូចជាប្រទេសចិនជាដើម ។ ស្ថាប័នអន្តរជាតិខ្លះបានលើកឡើងថា ការផលិតនិងដំឡើង ទូរសព្ទដៃចំនួន៩០ភាគរយរបស់ក្រុមហ៊ុនApple គឺស្ថិតនៅប្រទេសចិន ការដែលអាមេរិកដំឡើងពន្ធគយទៅលើប្រទេសចិន វានឹងធ្វើឱ្យទូរស័ព្ទដៃ iPhone ឡើងថ្លៃពី៣០ភាគរយដល់៤០ភាគរយ ។ លោក Daniel Ives អ្នកវិភាគផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន មូលបត្រ Wedbush បានសម្គាល់ឃើញថា បើសិនជារដ្ឋាភិបាល អាមេរិកមិនលើកលែង ការដាក់ពន្ធ គយទៅ លើផលិតផលពាក់ព័ន្ធ នោះឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាមេរិក នឹងត្រឡប់ថយក្រោយ១០ឆ្នាំ ហើយបដិវត្តន៍នៃបញ្ញា សិប្បនិមិ្មតក៏នឹងបង្អង់ល្បឿន យ៉ាងច្បាស់លាស់ផងដែរ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ចាប់ពីអាមេរិកបានដាក់ចេញ “ពន្ធគយបដិការ”នៅថ្ងៃទី២ខែមេសាមក សណ្តាប់ធ្នាប់ សេដ្ឋកិច្ចនិង ពាណិជ្ជកម្មអន្តរជាតិ ត្រូវបំផ្លាញ ការប្រកបអាជីវកម្ម របស់សហគ្រាសនិង ជីវភាពរស់នៅ របស់ប្រជាជន រងការរំខាន ហើយអាមេរិកខ្លួនឯងក៏រងការរលបត្របាក់កាន់តែច្រើនឡើងៗដែរ ។ នៅថ្ងៃទី ១១ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានចេញផ្សាយអត្ថបទ ដោយព្រមានថា អាមេរិកប្រហែល នឹងបាត់បង់ឱកាស ការងារដោយសាររង ការតបតវិញពីប្រទេសផ្សេងទៀត លើវិស័យពាណិជ្ជកម្មសេវាកម្ម ។
តាមពិតទៅ មូលដ្ឋាននៃពាណិជ្ជកម្ម សេវាកម្មគឺស្ថិតនៅលើទំនុកចិត្ត ។ ប៉ុន្តែបច្ចុប្បន្ននេះ អាមេរិកបានបោក ប្រាស់និងគំរាមកំហែង ពិភពលោកទាំង មូលតាមរយៈការដំឡើង ពន្ធគយ តើអ្នកណាទុកចិត្តសហការ ជាមួយអាមេរីក លើវិស័យសេវាកម្មខាងហិរញ្ញវត្ថុ សេវាកម្មខាងការអប់រំ សេវាកម្មខាងទិន្នន័យនិងសេវាកម្មខាងការគណនា ? តើអ្នកណាមិនព្រួយបារម្ភថា ការបើប្រាស់ប៉ាតង់របស់អាមេរិក នឹងត្រូវបង់ថ្លៃខ្ពស់ កប់ពពកនៅពេលអនាគត ? “អាមេរិកលែងជាដៃគូពាណិជ្ជកម្ម ដែលអាចជឿទុកចិត្តបានឡើយ ។” ពាក្យសម្តីវាយដំឡែងរបស់លោកMark Carney នាយករដ្ឋមន្ត្រីកាណាដា គួរយកទៅដាស់តឿនភាគីអាមេរិក ។
សូមបញ្ជាក់ថា អាមេរិក ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើសង្គ្រាមពាណិជ្ជកម្ម ។ ការលើកលែងការដាក់“ ពន្ធគយបដិការ”ចំពោះផលិតផលមួយចំនួនលើកនេះ អាចត្រូវចាត់ទុកថា ជាវិធានការស្រោចស្រង់របស់អាមេរិក ។ ប៉ុន្តែអាមេរិកត្រូវធ្វើកាន់តែច្រើន និងត្រូវបោះជំហានកាន់តែធំ ក្នុងន័យលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ហើយគោរពគ្នាទៅវិញ ទៅមកនិងធ្វើកិច្ចសន្ទនាដោយ សមភាពជាមួយដៃគូពាណិជ្ជកម្ម ។ នេះទើបជាជម្រើស ដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម ៕
